អ៊ំ ឌី ជាបុរសដែលមានទេព​កោសល្យ និង មានជំនាញ​ជាច្រើន​នៅស្រុកស្រែជនបទ

ខេត្តព្រះវិហារ៖ អ៊ំប្រុស មាស ឌី ជាមរតកមនុស្សរស់ដ៏កម្រ៖អ៊ំប្រុស មាស ឌី មាន​អាយុ៦៩ឆ្នាំ មានកំណើតកើតជានៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ហើយបច្ចុប្បន្នរស់​នៅភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

គាត់គឺជាជនជាតិកួយ។ អ៊ំ ឌី ជាមនុស្សដែលមានទេពកោសល្យ និង ជំនាញ​ជាច្រើនសម្រាប់ការរស់នៅជាអ្នក​ស្រុកស្រែជនបទម្នាក់ ដូចជា៖ -ជាជាងសង់ផ្ទះ -ជាងដំដែក ដំកំាបិត ពូថៅ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតប្រចាំនៅក្នុងឃុំឆែប១ ចេះធ្វើឧបករណ៍ពីស្លឹកខ្ជែង ដែលមានដូចជាបោង ជាឧបករណ៍ផ្ទុក ដាក់ទឹក ដូសទឹក និងដំាស្លាជាដើម។-ស្គាល់ដើមឈើឬរុក្ខជាតិជាឱសថបុរាណ ជាពិសេសចេះផ្សំថ្នាំបុរាណទៀតផង-និងការងារជាច្រើនផ្សេងទៀត។

ទាំងអស់ខាងលើគឺជាចំណេះជំនាញ មនុស្សម្នាខ្មែរជំនាន់មុនៗច្រើនចេះសម្រាប់រស់​នៅ​​កសាងគ្រួសារ តែក៏មិនមែនមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេ។អ្វីដែលជាលក្ខណៈ​ពិសេស​បំផុតរបស់ អ៊ំ ឌី នោះគឺ គាត់ជាមេក្រុមវាយខែលដ៏ល្បីមួយរូបនៅក្នុងស្រុកឆែប (នរណាៗក៏ស្គាល់គាត់ដែរ)។វាយខែល គឺជាល្បែងវាយគ្នា ដោយប្រើរំពាត់ និងខែល ដ៏មានប្រជាប្រិយប្រចាំនៅខេត្តព្រះវិហារ ហើយ អ៊ំ ឌី ជាមេក្រុម រៀបចំល្បែងវាយ​ខែល​នេះ តាំងពីឆ្នាំ១៩៨២ បន្តរហូតមកដល់បច្ចុប្បន្ន។ មកទល់ពេលនេះ គាត់មាន​អាយុ៦៩​ឆ្នាំហើយ ស្របពេលដែល ល្បែងវាយខែលនេះកំពុងស្ថិតក្នុងស្ថានភាព «គ្រោះ​​អាសន្ន» ព្រោះការយកចិត្តទុកដាក់ថែទាំ អភិរក្សនៅមានកម្រិត។ក្នុងនាម​យើងខ្ញុំជាអ្នកសិក្សា​ស្រាវ​​ជ្រាវអំពីរឿងនេះ បារម្ភថា នឹងមិនមាន​អ្នកបន្តវេនពីអ៊ុំប្រុស បើសិនណាជា​នៅតែមិន​មានការយកចិត្តទុកដាក់នោះទេ ល្បែងវាយខែលនេះអាចនឹងបាត់បង់។

Be the first to comment

Leave a Reply

Your email address will not be published.


*