ប្រជុំមន្រី្តវិទ្យាស្ថានដើម្បីជំរុញការងារស្រាវជ្រាវ និងបោះពុម្ពផ្សាយ

កិច្ចប្រជុំជំរុញការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតប្រធាន វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Google Meet ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី បណ្ឌិត ជាជំនួយការ ជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់។កិច្ចប្រជុំមានរបៀបវារៈ៖១- ការអនុវត្តន៍កិច្ចការស្រាវជ្រាវនិងបោះពុម្ពផ្សាយ ឆ្នាំ២០២២២- ផ្សេងៗ។ វិទ្យាស្ថានកំពុងរៀបចំកិច្ចការបោះពុម្ពផ្សាយ កាលិកបត្រស្រាវជ្រាវ, ទស្សនាវដ្ដី និង ព្រឹត្តិបត្រ នៃវិទ្យាស្ថាន ដែលជាស្នាដៃស្រាវជ្រាវនិងចងក្រងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន ទៅតាមទម្រង់នៃអត្ថបទដែលបានសរសេររួច។ក្នុងឆ្នាំ២០២២នេះ វិទ្យាស្ថានមានផែនការផ្សព្វផ្សាយកាលិបត្រស្រាវជ្រាវជាភាសាខ្មែរចំនួន១លេខ, កាលិកបត្រជាភាសាអង់គ្លេសចំនួន១លេខ, ទស្សនាវដ្ដីចំនួន២លេខ និង ព្រឹត្តិបត្រចំនួន១លេខ។

Be the first to comment

Leave a Reply

Your email address will not be published.


*