
នៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយកដ្ឋានទាំង៩ នៃវិទ្យាស្ថាន។ សមាសភាពចូលរួមកិច្ចប្រជុំរួមមាន លោក លោកស្រី បណ្ឌិត ជាប្រធាននាយកដ្ឋាន តំណាងនាយកដ្ឋាន និងមន្ត្រីនាយកដ្ឋានទាំង៩ កិច្ចប្រជុំមានរបៀបវារៈ៖
១-ការរៀបចំផែនការស្រាវជ្រាវតាមនាយកដ្ឋាន
២-ការរៀបចំអត្ថបទ ព័ត៌មាន សម្រាប់បោះពុម្ពផ្សាយ ក្នុងកាលិកបត្រ ទស្សនាវដ្តី និងព្រឹត្តិបត្រ ឆ្នាំ២០២២
៣-បញ្ហាផ្សេងៗ..។


