ការសិក្សាស្រាវ ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍមូលដ្ឋាន៖ ករណីសិក្សាឃុំត្រពាំងធំខាងជើង»តាមការណែនាំរបស់ឯកឧត្តមបណ្ឌិតអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើឱ្យរៀបចំការសិក្សាស្រាវមួយនេះ និងដឹកនាំការស្រាវជ្រាវ ដោយឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីមន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថាន និងមន្ត្រីស្រាវជ្រាវវិទ្យាស្ថានផ្សេងៗទៀត នៃរាជបណ្ឌិត្យសភាកម្ពុជា។កិច្ចការស្រាវជ្រាវនេះអនុវត្តនៅគ្រប់ភូមិទាំង១១ ក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ជាលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ប្រជាពលរដ្ឋមានបញ្ហាដោយឡែកៗពីគ្នា នៅក្នុងមូលដ្ឋានភូមិនីមួយៗ និងស្នើសុំឲ្យមានការកែសម្រួល ,ដំណោះស្រាយ ទៅតាមបញ្ហាទាំងឡាយដែលបានកើតមានឡើង និងសំណូមពរមួយចំនួនទៀត។