សកម្មភាពក្រុមការងារចុះសិក្សាស្រាវ​ជ្រាវស្ដីពី«ស្ថាន​ភាព​សេដ្ឋ​កិច្ច-សង្គម និង ការអភិ​វឌ្ឍ​មូល​​ដ្ឋាន៖ ករណីសិក្សា ឃុំ​ត្រពាំង​ធំខាងជើង» ស្រុកត្រាំកក់ ខេត្តតាកែវ

ការសិក្សាស្រាវ ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍមូលដ្ឋាន៖ ករណី​សិក្សា​ឃុំត្រពាំងធំខាងជើង»តាមការណែនាំរបស់ឯកឧត្តមបណ្ឌិតអគ្គលេ​ខាធិការ​នៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើឱ្យរៀបចំការសិក្សាស្រាវមួយនេះ និងដឹកនាំការ​ស្រាវ​ជ្រាវ ដោយឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន​មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីមន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថាន និងមន្ត្រី​ស្រាវ​ជ្រាវវិទ្យាស្ថានផ្សេងៗទៀត នៃរាជបណ្ឌិត្យសភាកម្ពុជា។កិច្ចការស្រាវជ្រាវ​នេះអនុវត្តនៅគ្រប់ភូមិទាំង១១ ក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ​ក្នុងមូលដ្ឋាន។ជាលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ប្រជា​ពលរដ្ឋមានបញ្ហាដោយឡែកៗពីគ្នា នៅក្នុងមូលដ្ឋានភូមិនីមួយៗ និងស្នើសុំឲ្យមាន​ការកែសម្រួល ,ដំណោះស្រាយ ទៅតាមបញ្ហាទាំងឡាយដែលបានកើតមានឡើង និងសំណូមពរមួយចំនួនទៀត។

Be the first to comment

Leave a Reply

Your email address will not be published.


*