វិទ្យាស្ថានប្រជុំនាយកដ្ឋានប្រវតិ្តវិទ្យា និងវិទ្យាសាស្រ្តនយោបាយ ដើម្បីពិនិត្យលើផែនការអនុវត្តរបស់នាយកដ្ឋានសម្រាប់ឆ្នាំ២០២២

នាព្រឹក ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា បានដឹកនាំប្រជុំថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ ដើម្បីពិនិត្យផែនការអនុវត្តរបស់នាយកដ្ឋានក្នុងឆ្នាំ២០២២នេះ។នាយកដ្ឋានមានផែនការសិក្សាស្រាវជ្រាវ ដូចជា៖- “ប្រវត្តិខេត្តកោះកុង ស្ថានភាពភូមិសាស្រ្ត និង ការគ្រប់គ្រង” សម្រាប់ចុះផ្សាយក្នុងកាលិកបត្រវិទ្យាស្ថាន- ប្រាសាទឯកភ្នំក្នុងបរិបទប្រវត្តិសាស្ត្រនិងទេសចរណ៍ សម្រាប់ចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថាន- ទំនាក់ទំនងកម្ពុជានិងមីយ៉ាន់ម៉ា សម្រាប់ចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថាន- លក្ខណៈឯកនៃអច្ឆរវត្ថុទាំង៧ (បុរាណសម័យ) សម្រាប់ចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថាន- ប្រវត្តិនៃការប្រែពីសាលាបឋមសិក្សាជាន់ដំបូង មកជាសាលាឋមសិក្សាបំពេញវិជ្ជានៅប្រទេសកម្ពុជា (១៩៦០-១៩៦៤) សម្រាប់ចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថាន- ប្រវត្តិវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថាន ឬ សៀវភៅ។នាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយក៏មានផែនការសរសេរអត្ថបទបែបទស្សនកថា/ទស្សនៈអ្នកនិពន្ធ ព្រមទាំងអត្ថបទគោលនយោបាយសង្ខេបទៀតផង។

Be the first to comment

Leave a Reply

Your email address will not be published.


*