
កំពង់ឆ្នាំ៖ មុខរបរត្បាញកន្ទេលកក់នៅបន្តរស់នៅក្នុងភូមិអណ្ដូងរណុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងជាខេត្តល្បីល្បាញខាងផលិតក្អមឆ្នាំង (កុលាលភាជន៍) និងត្រូវបានផ្គត់ផ្គង់នៅគ្រប់បណ្ដាខេត្តជិតឆ្ងាយ ក្នុងព្រះរាជា ណាចក្រកម្ពុជា។






មុខរបរប្រពៃណីបែបនេះកម្រនៅរស់រានមានជីវិតដល់បច្ចុប្បន្ននេះណាស់។ ដោយ ឡែក មុខរបរត្បាញកន្ទេលកក់ក៏នៅបន្តជីវិតរស់ក្នុងខេត្តកំពង់ឆ្នាំងនេះដែរ។ ភូមិអណ្ដូងរណុក ឃុំត្រងិល ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋនៅប្រកបមុខរបរត្បាញកន្លេលកក់បន្ថែម បន្ទាប់ពីដាំស្រូវ។ ជាធម្មតា គេចូលចិត្តត្បាញកន្ទេលប្រើចំណងក្រចៅ (មិនប្រើចំណងផ្លាស្ទិក) ទំហំទទឹងប្រវែង ១១០សង់ទីម៉ែត្រ បណ្ដោយប្រវែង ២០០សង់ទីម៉ែត្រ និងកន្ទេលខ្លះ មានទទឹងប្របែង ១៥០សង់ទីម៉ែត្រ ខ្លះៗដែរ។