លោកស្រីបណ្ឌិត ជា វណ្ណី ចូល រួមក្នុងអង្គសិក្ខាសាលាស្តីពី៖ ការ​រៀបចំបញ្ជីសារពើភណ្ឌ និងចង​ក្រងឯកសារមត៌អរូបីយ

លោកស្រីបណ្ឌិត ជា វណ្ណី ចូលរួមក្នុងអង្គសិក្ខាសាលាស្តីពី៖ ការរៀបចំបញ្ជី​សារពើ​ភណ្ឌ និង ចងក្រងឯកសារមត៌កអរូបីដោយមានការចូលរួមពីសហគមន៍​ដោយមាន​សំណើរ​​ពីឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានមនុស្សនិងវិទ្យាសាស្ត្រសង្គម ព្រមទាំង​មាន​ការឯកភាពពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកស្រី​បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រនិងយែនឌ័រ តំណាង​ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ចូលរួម​សិក្ខា​សាលាស្តីពី «ការរៀបចំបញ្ជីសារពើភណ្ឌ និង ចងក្រងឯកសារមត៌កអរូបីដោយ​មាន​ការចូលរួមពីសហគមន៍» រៀបចំដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហ​ការជា​មួយអង្គការយូណេស្កូ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី។ ការរៀបចំសិក្ខាសាលាក្នុងគោលបំណងថែរក្សាការពារមត៌កវប្បធម៌អរូបីដែលប្រឈមនឹងការបាត់បង់ដោយសារការហូរចូលវប្បធម៌បរទេស ការអភិវឌ្ឍ និងការចំណាក​ស្រុកជាដើម។ មរតកនេះអាចរក្សាទៅបានអាស្រ័យលើយើងទាំងអស់គ្នា ចូលរួម​គាំទ្រក្នុង​ការលើកស្ទួយមត៌កវប្បធម៌អរូបីដែលកំពុងរស់រាន្ដមានជីវិតដល់បច្ចុប្បន្ន។

Be the first to comment

Leave a Reply

Your email address will not be published.


*