
ប្រាសាទនៃព្រហ្មញ្ញសាសនា និង វត្តនៃពុទ្ធសាសនា៖កម្ពុជាជាប្រទេសគោរពប្រណិប័តន៍សាសនា (ទាំងសាសនាព្រហ្មញ្ញ និង សាសនាព្រះពុទ្ធ) យ៉ាងខ្ជាប់ខ្ជួនណាស់តាំងពីបុរាណ ដល់បច្ចុប្បន្ន។ដើម្បីគោរពប្រណិប័តន៍សាសនាទាំងពីរ យើងឃើញមានំណង់សាសនាដូចជា ប្រាសាទសម្រាប់ព្រហ្មញ្ញសាសនា ផ្ទុយទៅវិញសំណង់វត្តអារាមសម្រាប់ពុទ្ធសាសនា។នៅកន្លែងច្រើនគួរសមដែរ ដែលភាគច្រើនជាទីបុរាណកាល អាចចាប់តាំងពីសតវត្សទី៤-៥ មានសំណង់ទាំងពីរប្រភេទនៅឈរក្បែរៗគ្នា គឺប្រាសាទនិងវិហារវត្ត។

ដូចករណីមួយក្នុងខេត្តកំពង់ឆ្នាំងដែលខេត្តមានស្លាកស្នាមប្រវត្តិសាស្ត្របុរាណណាស់ រហូតដល់បុរេប្រវត្តិសាស្ត្រ (ស្ថានីយសំរោងសែន) មានប្រាសាទសង់ពីឥដ្ឋដ៏ស្រស់ឆើតស្ថិតក្នុងវត្តជាប់នឹងព្រះវិហារ។នេះបង្ហាញថា ប្រាសាទនិងវត្តមិនទៅណាឆ្ងាយពីគ្នាទេ គឺទីណាជាទីសក្ការៈសក្ដិសិទ្ធិ ខ្មែរមិនងាយបោះបង់ ហើយសង់សំណង់ថ្មី (វត្ត) នៅក្បែរនោះ (ប្រាសាទ) សម្រាប់បន្តគោរពបូជា។ ការណ៍នេះគឺជាការរក្សាកេរដំណែលវប្បធម៌ឲ្យនៅបន្ត ប៉ុន្ដែក៏បង្កើតឲ្យមានផលប៉ះពាល់ដល់កិច្ចការអភិរក្សប្រាសាទបុរាណផងដែរ។




Leave a Reply