នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងឆ្នាំពីរពាន់ម្ភៃពីរ ខែមីនា ថ្ងៃទីម្ភៃប្រាំបួន វេលាម៉ោងប្រាំបួនព្រឹក ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានអញ្ជើញដឹកនាំអង្គប្រជុំ​ការងារ​រួមវិទ្យាស្ថាន ដោយមាន វត្តមានចូលរួមពីសំណាក់ លោក លោកស្រី បណ្ឌិត ជា​អនុ​ប្រធានវិទ្យាស្ថាន ជាប្រធាននាយកដ្ឋាន តំណាងនាយកដ្ឋាន និងមន្ត្រីនាយក​ដ្ឋាន​ទាំងអស់ក្រោមរបៀបវារៈ៖
១-ដំណើរការងារស្រាវជ្រាវតាមនាយកដ្ឋាន
២-ការចុះផ្សាយអត្ថបទស្រាវជ្រាវ
៣-ផ្សេងៗ

របៀបវារៈទី១៖ ដំណើរការងារស្រាវជ្រាវតាមនាយកដ្ឋាននាយកដ្ឋាន​ដែល​ពុំទាន់​បាន​ផ្ញើ​​​ជូនជាសំណៅ មាននាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា ដែលបាន រាយការណ៍ផ្ទាល់​មាត់ក្នុងអង្គប្រជុំវិទ្យាស្ថានកាលពីខែមករា ថាបំពេញការងារក្នុងគម្រោងស្រាវជ្រាវ ឆ្នាំ​២០២២ របស់វិទ្យាស្ថាន។ សកម្មភាពការងារ វិទ្យាស្ថាន មាន ព្រឹត្តិបត្រដើម្បីធ្វើ​ការ​ផ្សព្វ​ផ្សាយ។
សម្រាប់លទ្ធផលនៃការស្រាវជ្រាវ វិទ្យាស្ថានមានប្រព័ន្ធផ្សព្វផ្សាយចំនួន៣ ដើម្បីផ្សព្វផ្សាយ គឺ ទស្សនាវដ្តីមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម គេហទំព័រហ្វេស​ប៊ូកវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យា-សាស្ត្រ សង្គម និងវេបសាយវិទ្យាស្ថានមនុស្ស​សាស្ត្រ​​និងវិទ្យាសាស្ត្រសង្គម។ ក្រៅពីនេះ មានការបោះពុម្ពផ្សាយដាច់ដោយឡែក ដូច​ជាស្នាដៃរបស់លោកស្រីបណ្ឌិត ជា វណ្ណី ដែលប្រមូលចងក្រងស្នាដៃស្រាវជ្រាវ តាម​ខែ​​មកបញ្ចូលគ្នា ជាសៀវភៅមួយក្បាល។ ចាប់ពីឆ្នាំ២០២២ នេះតទៅ វិទ្យាស្ថានមាន​គោល​​​ការណ៍ ឧបត្ថម្ភលើកទឹកចិត្តស្នាដៃ ដូចអត្ថបទកាលិកបត្រដែរ។ជាមួយគ្នានេះដែរ នាយកដ្ឋាននីមួយៗ ក៏ដូចជានាយកដ្ឋានប្រវត្តិ​វិទ្យានិងវិទ្យាសាស្ត្រនយោបាយ ខំជំរុញ​ការ​ងារស្រាវជ្រាវ ដូចជា ប្រវត្តិខេត្តកោះកុង និងជួយស្វែងរកព្រះរាជក្រម​ដូរឈ្មោះ​ពី​ខេត្តមក​ជាស្រុក វិញ ជាដើម។ ចំពោះរបាយការណ៍នាយក​ដ្ឋាន ឯកឧត្តមប្រធាននឹង​ប្រមូលទាំងអស់មកព្រីននិងអាន សូមផ្តល់ឱ្យគ្រប់តាមខែកុំឱ្យ មានចន្លោះ។ ចំពោះ​នាយកដ្ឋានកិច្ចការទូទៅ ទទួលបន្ទុក​ប្រមូលរបាយការណ៍គ្រប់នាយកដ្ឋាន និង ថ្នាក់​ដឹកនាំវិទ្យាស្ថាន ដើម្បីសរុប បញ្ជូនទៅ​នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ រាជបណ្ឌិត្យ​សភាកម្ពុជាសរុប និងបញ្ជូន​ទៅទីស្​តីការគណៈរដ្ឋមន្រ្តី។ មន្ត្រីនាយក​​ដ្ឋាន​​​នីមួយៗ​ដែលមានសកម្មភាពបំពេញការងារទៅទីកន្លែងនានា សូមធ្វើរបាយការណ៍​ជូន​នាយកដ្ឋាន និងវិទ្យាស្ថាន ដើម្បីជ្រាបជាព័ត៌មាន។

របៀបវារៈទី២ ៖ ការចុះផ្សាយអត្ថបទស្រាវជ្រាវ បច្ចុប្បន្ន យើងមាន​អត្ថ​​បទ​មួយចំនួន​ដើម្បីចុះផ្សាយលេខបន្ទាប់ ហើយបើតាមផែនការរបស់ នាយកដ្ឋាននីមួយៗ យើងនឹង​មានអត្ថបទគ្រប់ចំនួន សម្រាប់ចុះផ្សាយក្នុងទស្សនាវដ្តី។ អត្ថបទដែលត្រូវ ចុះផ្សាយ​ក្នុង​ទស្សនាវដ្តី សូមរៀបចំតាមទម្រង់ដែលបានផ្តល់ជូន។ ឆ្លៀតឱកាស​នេះ សូមថ្លែង​អំណរគុណ ឯកឧត្តមបណ្ឌិត អ៊ុ ប៉ុម ដែលបានសរសេរអត្ថបទ ចុះផ្សាយក្នុងវិទ្យាស្ថាន ដែលជាលទ្ធផល ការចុះផ្សាយនេះក៏បានជាកិត្តិយសជូនដល់ឯកឧត្តមវិញ ក៏ដូចជា​ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានចុះ​ផ្សាយស្នាដៃ​របស់​ខ្លួន រៀងៗខ្លួន។ ក្នុងឆ្នាំ២០២២ គិតត្រឹមខែមីនា យើងមានអត្ថបទចំនួន៧ ក្នុងនោះមាន អត្ថបទរបស់ឯកឧត្តម បណ្ឌិត អ៊ុ ប៉ុម ចំនួន១ អត្ថបទ លោកបណ្ឌិត សូ សុធីរ ចំនួន១ អត្ថបទ លោកស្រីបណ្ឌិត ជា វណ្ណី ចំនួន២ អត្ថបទ និងលោក ឃិន យ៉ង់ ចំនួន៣ អត្ថ​បទ។ ចំពោះអ្នកសរសេរអត្ថបទចុះក្នុងទស្សនាវដ្ដី សូមយកសៀវភៅ​ទស្សនា​វដ្ដីម្នាក់មួយក្បាលពីលោក ឃិន យ៉ង់។

របៀបវារៈទី៣ បញ្ហាផ្សេងៗ៖
ទាក់ទងនឹងការឧបត្ថម្ភមូលដ្ឋាន សូមជួយឧបត្ថម្ភបន្តទៀត ដើម្បីបន្តសកម្​មភាពដែលយើងធ្លាប់បានធ្វើ កន្លងមក។ សូមលោកបណ្ឌិត សួ ប៉ុណ្ណារ៉ាត់ ផ្ដល់របាយការណ៍ឧបត្ថម្ភដាក់ចូលក្នុងក្រុមដើម្បីរំលឹកសមាជិក។

Leave a Reply

Your email address will not be published.