លោកស្រីបណ្ឌិត ជា វណ្ណី ជាវាគ្មិនក្នុងបាឋកថា ស្ដីពី «ពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃ​ខ្មែរ»កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យ​សភា​កម្ពុជា ធ្វើជាវាគ្មិនក្នុងបាឋកថា ស្ដីពី «ពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃខ្មែរ» តាមរយៈ​វីដេអូZoom ដល់គ្រូបង្រៀនជនជាតិចិន និសិ្សតចិន និងបុគ្គលិកជនជាតិចិន​ដែល​កំពុងបម្រើការងារតាមបណ្ដាសហគ្រាស ស្ថាប័ននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published.