
ដោយមានការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា..នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមកិច្ចប្រជុំ «ពិនិត្យ និងពិភាក្សា លើការបង្កើតនិមិត្តសញ្ញានៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៉ីង ថូរ៉ាក់ស៉ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។


