ប្រាសាទប្រុស៖ អតីត និង បច្ចុប្បន្ន

August 11, 2022 HEANG SOCHETRA 0

ប្រាសាទប្រុស៖ អតីត និង បច្ចុប្បន្ន ប្រាសាទប្រុស ឬ ហៅថា ប្រាសាទសក្ល ជាប្រាសាទស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាប្រាសាទឥដ្ឋ កសាងក្នុងសតវត្សទី៨។ ប្រាសាទនៅរក្សារូបរាងប្រាសាទស្ទើរពេញលេញ ព្រមទាំងក្បាច់រចនាលម្អជាប់ជញ្ចាំងប្រាសាទ ក៏ដូចចម្លាក់ផ្ដែរ និង សសរពេជ្រជាប់នឹងតួប្រាសាទតែម្ដង។ដោយសារមានការគោរពបូជាពីសហគមន៍ក្នុងតំបន់ជុំវិញប្រាសាទ ប្រាសាទត្រូវបានគេកសាងកំពូលរាងដូចកំពូលចេតិយពីស៊ីម៉ង់តិ៍ និង ជណ្ដើរឡើងដល់ទ្វារចូលប្រាសាទ។លុះដល់បច្ចុប្បន្ន ប្រាសាទនេះក៏ត្រូវបានអភិរក្ស ជួសជុល តាមបច្ចេកទេស […]

ទម្របដិមាមានរូបរាងពិសេសប្លែកពីធម្មតា

August 11, 2022 HEANG SOCHETRA 0

ក្នុងសិល្បៈខ្មែរ ទម្របដិមាច្រើនធ្វើថ្មភក់ សម្រាប់ដាក់តម្កល់ព្រះបដិមា បដិមាផ្សេងៗ ដូចជាទ្វារបាល តោ ព្រះគោ ជាដើម។ ជាទូទៅ ទម្របដិមាមានរន្ធចំនួនមួយ (១) ឬ អាចបី (៣) ក្នុងករណីសម្រាប់ទ្រតម្កល់ព្រះបដិមាត្រីទេព (ត្រីមូរទិ)។ អ្វីជាលក្ខណៈទូទៅ និង សាមញ្ញ នៅផ្ទៃលើនៃទម្រមានសណ្ឋានរាបស្មើ គឺមានតែរន្ធ (ប្រហោង) សម្រាប់ដាក់បន្លួញបដិមាចូលប៉ុណ្ណោះ។មានទម្រមួយមាននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាទម្រមានរន្ធចំនួបី […]

ក្របីឃ្លៀចស្ទើផុតពូជ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

August 11, 2022 HEANG SOCHETRA 0

ប្រជាកសិករខ្មែរក្រៅពីធ្វើស្រែចម្ការ ដាំដំណាំហូបផ្លែ និងបន្លែបង្ការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រៅពីការធ្វើកសិកម្ម អ្នកស្រុកចិញ្ចឹមសត្វមាន់ ទា និង សត្វគោក្របី ជារបរបន្ថែមទៀត។ការចិញ្ចឹមគោ និង ក្របី ជាចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារខ្លាំង។ ជាធម្មតា ពូជក្របីនៅស្រុកខ្មែរមានដូចជាក្របីពូជក្របីស្រងែ ក្របីសំពៅ និង ក្របីឃ្លៀច។ជាក់ស្ដែង នៅស្រុកកំពង់លែងមានការចិញ្ចឹមគោ ក្របីច្រើន ក៏ប៉ុន្តែពូជក្របីឃ្លៀចមានតែ២គត់ ក្នុងស្រុកកំពង់លែង ទាំងមូល។

បងប្អូនជាតិពន្ធុវៀតណាម ក្នុងប្រទេសកម្ពុជា

August 11, 2022 HEANG SOCHETRA 0

នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសហការី បានចុះសិក្សាស្រាវជ្រាវ អំពី មុខរបរ ជំនួញ ប្រពៃណី ទំនៀមទម្លាប់ ការគោរពប្រតិបត្តិជំនឿ សាសនា របស់បងប្អូនជាតិពន្ធុវៀតណាម ក្នុងប្រទេសកម្ពុជា។

ប្រវត្តិខេត្តកំពង់ឆ្នាំង

August 3, 2022 HEANG SOCHETRA 0

ជាជ្រុងតូចមួយនៃប្រវត្តិខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងការបង្កើតស្រុកនានាក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីសម័យអាណានិគមបារាំង រហូតមកដល់បច្ចុប្បន្ន។ខេត្តកំពង់ឆ្នាំងបង្កើតដោយព្រះរាជប្រកាសលេខ១១១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៤ ត្រូវចែកជា៥ស្រុក៖ ១/ស្រុករលាប្អៀរ ២/ស្រុកបរិបូរណ៌ ៣/ស្រុកកំពង់លែង ៤/ស្រុកកំពង់ត្រឡាច ៥/ស្រុកតាំងផ្លោច។ រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងបង្កើតស្រុកចំនួន៨គឺ៖ ១/ស្រុករលាប្អៀរ ២/ស្រុកបរិបូរណ៌ ៣/ស្រុកកំពង់លែង ៤/ស្រុកកំពង់ត្រឡាច ៥/ស្រុកកំពង់ឆ្នាំង ៦/ស្រុកសាមគ្គីមានជ័យ ៧/ស្រុកទឹកផុស ៨/ស្រុកជលគិរី។ ដូច្នេះឃុំមួយចំនួនស្ថិតក្នុងស្រុកចាស់ត្រូវកាត់បញ្ចូលក្នុងស្រុកទើបបង្កើតថ្មី។

ឯកឧត្តមបណ្ឌិត ផុន កសិកា បានផ្ដល់ជូនសៀវភៅ អត្ថបទស្រាវជ្រាវ កាលិកបត្រ ទស្សនាវដ្ដី និង ព្រឹត្តិបត្រ នៃវិទ្យាស្ថានមនុស្សាស្ត្រនិងវិទ្យាសាស្ត្រសង្គម

August 3, 2022 HEANG SOCHETRA 0

នាថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានជូនសៀវភៅ អត្ថបទស្រាវជ្រាវ កាលិកបត្រ ទស្សនាវដ្ដី និង ព្រឹត្តិបត្រ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា តាមរយៈលោកប្រធាននាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ នៃក្រសួងធម្មការ និង សាសនា។

ការស្រាវជ្រាវសម្រាប់ចុះផ្សាយក្នុងកាលិកបត្រស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

August 2, 2022 HEANG SOCHETRA 0

»»ការស្រាវជ្រាវសម្រាប់ចុះផ្សាយក្នុងកាលិកបត្រស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម៖ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីស្រាវជ្រាវវិទ្យាស្ថាន បានចុះសិក្សាស្រាវជ្រាវ តំបន់អង្គរខេត្តសៀមរាប ដើម្បីសរសេរអត្ថបទចុះផ្សព្វផ្សាយក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (Cambodian Journal of Humanities and Social Sciences)។»ការសិក្សាស្រាវជ្រាវផ្ដោតលើប្រធានបទ៖ ១- ប្រាសាទបែរមុខទៅទិសខាងលិច៖ ករណីសិក្សាប្រាសាទពណ្ណរាយ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង២- ក្បួនដង្ហែរព្រះមហាក្សត្រខ្មែរ តាមរយៈចម្លាក់នៅប្រាសាទអង្គរវត្ត និង ប្រាសាទបាយ័ន។

ការសិក្សាស្វែងយល់អំពី របៀបរបបរស់នៅ, ការរកស៊ីប្រកបមុខរបរចិញ្ចឹមជីវិត, ប្រពៃណី, ទំនៀមទម្លាប់ ក៏ដូចជាកិច្ចប្រតិបត្តិសាសនា របស់បងប្អូនខ្មែរ-ឥស្លាម នៅប្រទេសកម្ពុជា

August 1, 2022 HEANG SOCHETRA 0

នាថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និង សហការី បានចូលជួបឯកឧត្តម ណូ ម៉ាត់សាត អនុរដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា ក្នុងគោលបំណងសិក្សាស្វែងយល់អំពី របៀបរបបរស់នៅ, ការរកស៊ីប្រកបមុខរបរចិញ្ចឹមជីវិត, ប្រពៃណី, ទំនៀមទម្លាប់ ក៏ដូចជាកិច្ចប្រតិបត្តិសាសនា របស់បងប្អូនខ្មែរ-ឥស្លាម នៅប្រទេសកម្ពុជា។

ការសិក្សាស្រាវជ្រាវ អំពី ប្រពៃណី ទំនៀមទម្លាប់ ការគោរពប្រតិបត្តិជំនឿ សាសនា មុខរបរ ជំនួញ របស់បងប្អូនជាតិពន្ធុចិន ក្នុងប្រទេសកម្ពុជា

August 1, 2022 HEANG SOCHETRA 0

នាថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, សហការី និង លោក តាំង ម៉េងឆុង នាយកវិទ្យាស្ថានខុងជឺ និង លោកគ្រូភាសាចិន បានចូលជួបលោក សុក ហុយ លេខាធិការសមាគមសហព័ន្ធខ្មែរចិននៅកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ អំពី ប្រពៃណី ទំនៀមទម្លាប់ ការគោរពប្រតិបត្តិជំនឿ សាសនា […]