ការសិក្សាស្រាវជ្រាវ អំពី ប្រពៃណី ទំនៀមទម្លាប់ ការគោរពប្រតិបត្តិជំនឿ សាសនា មុខរបរ ជំនួញ របស់បងប្អូនជាតិពន្ធុចិន ក្នុងប្រទេសកម្ពុជា

May be an image of 4 people, people sitting, people standing and indoor

នាថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, សហការី និង លោក តាំង ម៉េងឆុង នាយកវិទ្យាស្ថានខុងជឺ និង លោកគ្រូភាសាចិន បានចូលជួបលោក សុក ហុយ លេខាធិការសមាគមសហព័ន្ធខ្មែរចិននៅកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ អំពី ប្រពៃណី ទំនៀមទម្លាប់ ការគោរពប្រតិបត្តិជំនឿ សាសនា មុខរបរ ជំនួញ របស់បងប្អូនជាតិពន្ធុចិន ក្នុងប្រទេសកម្ពុជា។ឯកឧត្តមបណ្ឌិត ក៏បានជូនសៀវភៅមួយចំនួនដែលជាស្នាដៃស្រាវជ្រាវ និងចងក្រងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថាន ដល់លោក សុក ហុយ។ជាមួយគ្នានេះដែរ លោក សុក ហុយ ក៏បានជូនសៀវភៅមានចំណងជើងថា «ឧត្តមគិតិនិងជំនឿរបស់ជនជាតិចិន» ដល់ក្រុមការងាររបស់ឯកឧត្តមបណ្ឌិត ផុន កសិកា ផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*