ប្រវត្តិខេត្តកំពង់ឆ្នាំង

ជាជ្រុងតូចមួយនៃប្រវត្តិខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងការបង្កើតស្រុកនានាក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីសម័យអាណានិគមបារាំង រហូតមកដល់បច្ចុប្បន្ន។ខេត្តកំពង់ឆ្នាំងបង្កើតដោយព្រះរាជប្រកាសលេខ១១១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៤ ត្រូវចែកជា៥ស្រុក៖ ១/ស្រុករលាប្អៀរ ២/ស្រុកបរិបូរណ៌ ៣/ស្រុកកំពង់លែង ៤/ស្រុកកំពង់ត្រឡាច ៥/ស្រុកតាំងផ្លោច។ រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំងបង្កើតស្រុកចំនួន៨គឺ៖ ១/ស្រុករលាប្អៀរ ២/ស្រុកបរិបូរណ៌ ៣/ស្រុកកំពង់លែង ៤/ស្រុកកំពង់ត្រឡាច ៥/ស្រុកកំពង់ឆ្នាំង ៦/ស្រុកសាមគ្គីមានជ័យ ៧/ស្រុកទឹកផុស ៨/ស្រុកជលគិរី។ ដូច្នេះឃុំមួយចំនួនស្ថិតក្នុងស្រុកចាស់ត្រូវកាត់បញ្ចូលក្នុងស្រុកទើបបង្កើតថ្មី។

Be the first to comment

Leave a Reply

Your email address will not be published.


*