ទម្របដិមាមានរូបរាងពិសេសប្លែកពីធម្មតា

ក្នុងសិល្បៈខ្មែរ ទម្របដិមាច្រើនធ្វើថ្មភក់ សម្រាប់ដាក់តម្កល់ព្រះបដិមា បដិមាផ្សេងៗ ដូចជាទ្វារបាល តោ ព្រះគោ ជាដើម។ ជាទូទៅ ទម្របដិមាមានរន្ធចំនួនមួយ (១) ឬ អាចបី (៣) ក្នុងករណីសម្រាប់ទ្រតម្កល់ព្រះបដិមាត្រីទេព (ត្រីមូរទិ)។ អ្វីជាលក្ខណៈទូទៅ និង សាមញ្ញ នៅផ្ទៃលើនៃទម្រមានសណ្ឋានរាបស្មើ គឺមានតែរន្ធ (ប្រហោង) សម្រាប់ដាក់បន្លួញបដិមាចូលប៉ុណ្ណោះ។មានទម្រមួយមាននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាទម្រមានរន្ធចំនួបី (៣) រន្ធ២ (សងខាង) ស្ថិតនៅផ្ទៃរាបដូចទម្រផ្សេងដែរ ប៉ុន្ដែរន្ធ (រន្ធកណ្ដាល) មួយស្ថិតនៅលើទម្រតូចមួយទៀត រាងមូល មានចម្លាក់ក្បាច់ត្របកឈូក។ មើលមួយភ្លែត ទម្រនេះដូចជាផ្ដិលដាក់ពីលើទម្រធំ។ ទម្រតូចរាងមូលនេះជាថ្មមួយដុំជាប់គ្នានឹងទម្រធំតែម្ដង។នេះគឺជារចនាបថទម្របដិមាប្លែក ពិសេសខុសពីទម្របដិមាភាគច្រើនក្នុងសិល្បៈខ្មែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*