ប្រាសាទប្រុស៖ អតីត និង បច្ចុប្បន្ន

ប្រាសាទប្រុស៖ អតីត និង បច្ចុប្បន្ន

ប្រាសាទប្រុស ឬ ហៅថា ប្រាសាទសក្ល ជាប្រាសាទស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាប្រាសាទឥដ្ឋ កសាងក្នុងសតវត្សទី៨។ ប្រាសាទនៅរក្សារូបរាងប្រាសាទស្ទើរពេញលេញ ព្រមទាំងក្បាច់រចនាលម្អជាប់ជញ្ចាំងប្រាសាទ ក៏ដូចចម្លាក់ផ្ដែរ និង សសរពេជ្រជាប់នឹងតួប្រាសាទតែម្ដង។ដោយសារមានការគោរពបូជាពីសហគមន៍ក្នុងតំបន់ជុំវិញប្រាសាទ ប្រាសាទត្រូវបានគេកសាងកំពូលរាងដូចកំពូលចេតិយពីស៊ីម៉ង់តិ៍ និង ជណ្ដើរឡើងដល់ទ្វារចូលប្រាសាទ។លុះដល់បច្ចុប្បន្ន ប្រាសាទនេះក៏ត្រូវបានអភិរក្ស ជួសជុល តាមបច្ចេកទេស និង បច្ចេកវិទ្យានាសម័យទំនើបនេះ។

Be the first to comment

Leave a Reply

Your email address will not be published.


*