ការសិក្សាស្វែងយល់អំពីសមាគមដែលបើកក្នុងប្រទេសកម្ពុជា និង បញ្ហាប្រឈមនានា

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និង សហការី បានចូលជួបសម្ភាសន៍ឯកឧត្តម ឈឹម កាន អគ្គនាយករង ទទួលបន្ទុកប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ ព្រមទាំងសហការី ដើម្បីសិក្សាស្វែងយល់អំពីសមាគមដែលបើកក្នុងប្រទេសកម្ពុជា និង បញ្ហាប្រឈមនានាសម្រាប់ក្រសួងក្នុងការគ្របគ្រងសមាគមទាំងនោះ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រធានក៏បានជូនសៀវភៅ (ប្រវត្តិខេត្តកោះកុង និង តម្លៃអប់រំនៃការបណ្ដុះបណ្ដាលធម្មចរិយា) ទស្សនាវដ្ដី និង ព្រឹត្តិបត្រ ដែលជាស្នាដៃស្រាវជ្រាវ ចងក្រងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថាន ជូនដល់ឯកឧត្តម ឯកឧត្តម ឈឹម កាន ផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*