សន្និសីទភូមិវិទ្យាអាស៊ីលើកទី៥ ក្រោមប្រធានបទ “ថាមវន្តអាស៊ី”

សន្និសីទភូមិវិទ្យាអាស៊ីលើកទី៥ ក្រោមប្រធានបទ “ថាមវន្តអាស៊ី” និងប្រជុំក្រុមប្រឹក្សាភិបាលសមាគមភូមិវិទ្យាអាស៊ី (AGA) តាមប្រព័ន្ធវីដេអូពីចម្ងាយ៖ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហៃ សុគន្ធា មន្ត្រីនាយកដ្ឋាននាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសន្និសីទភូមិវិទ្យាអាស៊ីលើកទី៥ ក្រោមប្រធានបទ “ថាមវន្តអាស៊ី” និងប្រជុំក្រុមប្រឹក្សាភិបាលសមាគមភូមិវិទ្យាអាស៊ី (AGA) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យថៃងូយៀន ខេត្តថៃងូយៀន សាធារណរដ្ឋសង្គមនិយមវៀតណាម។ សន្និសីទនេះមានការចូលរួមពីអ្នកជំនាញភូមិវិទ្យាចំនួន១៧ប្រទេសទូទាំងអាស៊ី រួមមានសុន្ទរកថាគន្លឹះចំនួន៧ និងប្រធានបទស្រាវជ្រាវចំនួន៩៣។ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហៃ សុគន្ធា ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំក្រុមប្រឹក្សាភិបាលសមាគមភូមិវិទ្យាអាស៊ី (Asian Geography Association) តាមប្រព័ន្ធវីដេអូពីចម្ងាយផងដែរ ក្រោមរបៀបវារៈ ដូចតទៅ៖ ១.ការស្វាគមន៍ដោយប្រធានសមាគមភូមិវិទ្យាអាស៊ី ២.របាយការណ៍របស់លេខាធិការដ្ឋានសមាគមភូមិវិទ្យាអាស៊ីរយៈពេល២ឆ្នាំ (២០២០ ២០២២) ៣.របាយការណ៍សរុបសន្និសីទភូមិវិទ្យាលើកទី៥ ឆ្នាំ២០២២ ៤.របាយការណ៍របស់ក្រុមការងារអ្នកភូមិវិទ្យាវ័យក្មេង ៥.ដំណើរប្រតិបត្តិតាមផែនការសម្រាប់ឆ្នាំបន្តបន្ទាប់សម្រាប់ជំនួបអ្នកស្រាវជ្រាវភូមិវិទ្យាអាស៊ី ៦. ការពិនិត្យពាក្យស្នើសុំរបស់អង្គភាពភូមិសាស្រ្តចំនួនពីរដើម្បីក្លាយជាសមាជិកសមាគមភូមិវិទ្យាអាស៊ី។

Be the first to comment

Leave a Reply

Your email address will not be published.


*