ឧបករណ៍ភ្លេងសម្រាប់ពិធីបុណ្យ «ថ្វាយភ្នំពណ្ណរាយណ៍» កំពុងប្រឈមនឹងគ្មានអ្នកចេះលេងបន្ត

ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥កើត ខែផល្គុន អ្នកស្រុកភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង តែងតែប្រារព្ធធ្វើបុណ្យឡើងនៅលើភ្នំពណ្ណរាយការណ៍រយៈ៥យប់ ៥ថ្ងៃ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីបួងសួងសុំពរជ័យសេចក្តីសុខចម្រើនដល់អ្នកភូមិនៅទីនោះ។ វិធីបុណ្យនេះរៀបចំធ្វើបុណ្យនៅទីតាំងចំនួន៤កន្លែង គឺ លើភ្នំពណ្ណរាយណ៍២ថ្ងៃ២យប់ នៅត្រង់ដើមពោធិ៍ចំនួន១ថ្ងៃ១យប់ នៅភូមិពាក់កណ្តាលផ្លូវ១ថ្ងៃ១យប់ នៅក្នុងភូមិចំនួន១ថ្ងៃ១យប់ និងនៅក្នុងវត្ត (វត្តច្រណូក) ចំនួន១ថ្ងៃ១យប់។ក្នុងពេលប្រារព្ធពិធីបុណ្យ គេនិយមលេងភ្លេង ដែលមានគង ស្គរ ទ្រខ្មែរ ប៉ីអ ស្រឡៃ (ស្គរដៃបី គងធំ២ ស្គរធំ១) និង អ្នកច្រៀងពីរនាក់។ទោះបីពិធីនេះនៅតែប្រារព្ធធ្វើ និងនៅរស់មានជីវិតដល់បច្ចុប្បន្ន ប៉ុន្តែអ្នកចេះលេងឧបករណ៍តន្ដ្រី និង អ្នកចេះច្រៀង កំពុងប្រឈមនឹងការបាត់បង់អ្នកស្នងរៀនសូត្របន្ត។

Be the first to comment

Leave a Reply

Your email address will not be published.


*