
នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូឡាវ អញ្ជើញមកពីសាធារណរដ្ឋសង្គមនិយមឡាវ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួម សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្តីពី «តួនាទីសហគ្រាសធនតូចនិងមធ្យមក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ និង វៀតណាម» និង «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២១ ខែកញ្ញា ឆ្នាំ២០២២ ដែលសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា(RAC), បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ(LASES), បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម(VASS) និង វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)។




