
នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើជាវាគ្មិនសម្របសម្រួលក្នុងកិច្ចពិភាក្សាទី១៖ និន្នាការនាពេលបច្ចុប្បន្នរបស់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម នៅក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ នៅសាលមហោស្របខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។វាគ្មិនចូលរួមធ្វើបទបង្ហាញមានកម្ពុជា ឡាវ និងវៀតណាម។ ក្នុងនោះលោកស្រីបណ្ឌិត ព្រំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចូលរួមជាវាគ្មិនកម្ពុជា ក្រោមប្រធានបទ៖ «មីក្រូសហគា្រសធុនតូច និងមធ្យមនៅកម្ពុជា ពីការស្តារឡើងវិញពីរោគរាតត្បាតកូវីដ-១៩ ឆ្ពោះទៅឧស្សាហកម្មជំនាន់ទី៤»។