Month: October 2022

ឧទ្យានអង្គរមិនត្រឹមជារមណីយដ្ឋានទេសចរសម្រាប់ទស្សនាកំសាន្តប៉ុណ្ណោះទេ ឧទ្យានអង្គរថែមទាំងជាបូជនីយដ្ឋានដែលត្រូវតែគោរព។បើត្រឹមជារមណីយដ្ឋានទេសចរធម្មតា គឺជាទីកន្លែងកំសាន្ដរបស់មនុស្សសម្រាប់ទស្សនាកំសាន្ត រីករាយ កាត់បន្ថយភាពតានតឹង ហើយដែលគេអាចអភិវឌ្ឍ សាងសង់សំណង់ទំនើបផ្សេងៗ លៃយ៉ាងណាធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ចង់មកទស្សនាហូរហែ ជារៀងរហូត។ ក៏ប៉ុន្តែឧទ្យានអង្គរមិនមែនត្រឹមតែជារមណីយដ្ឋានទេសចរទេ ឧទ្យាននេះគឺជាបូជនីយដ្ឋានដែលត្រូវតែគោរព។ ការគោរពនេះ មានដូចជា៖ -គោរពដល់ស្នាដៃរបស់បុព្វបុរសខ្មែរបានកសាង...
តំបន់ឧទ្យានអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណ បរិស្ថាន និងសហគមន៍មនុស្សផងដែរ។ នៅក្នុងតម្លៃលេចធ្លោជាសកល (Outstanding Universal...
នាព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន ព្រមទាំងឯកឧត្តម លោក/លោកស្រីបណ្ឌិត ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន...
ប្រាសាទនាគព័ន្ធគឺជាប្រាសាទនិមិត្តរូបមួយដែលអ្នកស្រាវជ្រាវជាតិនិងអន្ដរជាតិខ្លះយល់ថា ប្រាសាទនាគព័ន្ធគឺជានិម្មិតរូបនៃស្រះសួគ៌នៅហិមល័យ ដែលហៅថា «អនវតប្ត» ឬ សព្វថ្ងៃហៅថា «អនោតស្រះ» ឬ ជា «តីថ៌» នៃនគរជ័យស្រី។ ប្រាសាទនេះកសាងកណ្ដាលបារាយជ័យតដាក ឬ វាលរាជដាក...
នៅថ្ងៃអង្គារ ពុធ ទី១១-១២ ខែតុលា ឆ្នាំ២០២២លោក ហៃ សុគន្ធា មន្រ្តីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម និងជាគ្រូបង្គោលផ្នែកសេវាកម្មអាហារនិងភេសជ្ជៈនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមបណ្តុះបណ្តាល លើមុខវិជ្ជា “បដិសណ្ឋារកិច្ចផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ” ដល់ទីតាំងផ្ទាល់...
លោក ទេព សុខា គឺជាអតីតនិស្សិតជំនាន់ទី៩ នៃមហាវិទ្យាល័យបុរាណវិទ្យា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្លាប់សិក្សារៀនសូត្រស្រូបយកចំណេះដឹងក្នុងវិស័យបុរាណវត្ថុវិទ្យា អភិរក្សបេតិកភណ្ឌវប្បធម៌។ ឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យ និង បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក ទេព សុខា...
នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ និងបូករួមទាំងទីផ្សារពលកម្ម និងការគ្រប់គ្រងលើទ្រព្យសម្បត្ដិជាតិប្រកបដោយប្រសិទ្ធភាពជាដើម។ នៅក្នុងខ្លឹមសារនៃទស្សនៈ ជុំវិញបញ្ហានយោបាយសេដ្ឋកិច្ច គឺសិក្សាទៅលើចំណុច    សំខាន់ៗចំនួន ៤...