នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ និងបូករួមទាំងទីផ្សារពលកម្ម និងការគ្រប់គ្រងលើទ្រព្យសម្បត្ដិជាតិប្រកបដោយប្រសិទ្ធភាពជាដើម។ នៅក្នុងខ្លឹមសារនៃទស្សនៈ ជុំវិញបញ្ហានយោបាយសេដ្ឋកិច្ច គឺសិក្សាទៅលើចំណុច    សំខាន់ៗចំនួន ៤ គឺ៖ (ទី១) គោលការណ៍ទ្រឹស្តីសេដ្ឋកិច្ច (ទី២) ទំនាក់ទំនងនយោបាយសេដ្ឋកិច្ច (ទី៣) សញ្ញាណនៃភស្តុភារ និងហិរញ្ញវត្ថុ (ទី៤) គោលការណ៍គ្រប់គ្រងភស្តុភារ និងហិរញ្ញវត្ថុ ដែលសំដៅការធ្វើឲ្យមានការកើនឡើងនៃសមត្ថភាពផលិតកម្មនៅក្នុងសេដ្ឋកិច្ច។


ទស្សនៈជុំវិញបញ្ហានយោបាយសេដ្ឋកិច្ច

Leave a Reply

Your email address will not be published.