នាព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន ព្រមទាំងឯកឧត្តម លោក/លោកស្រីបណ្ឌិត ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន តមរបៀបវារៈ៖ ១-កិច្ចការស្រាវជ្រាវ និង ២-ការងាររដ្ឋបាល។ឯកឧត្តមបណ្ឌិតប្រធានបានលើកបង្ហាញពីលទ្ធផលដែលថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីវិទ្យាស្ថានទទួលបាន ព្រមទាំងកោតសរសើរ និងជំរុញឲ្យបន្តកិច្ចការស្រាវជ្រាវ សម្រាប់ចុះផ្សាយក្នុងព្រឹត្តិបត្រ ទស្សនាវដ្ឋី កាលិកបត្រ និង Journal គេហទំព័រ និង ផេកហ្វសប៊ុករបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម។អង្គប្រជុំក៏បានសម្រេចគោលការណ៍វាយតម្លៃគុណវុឌ្ឍរបស់មន្ត្រីនៃវិទ្យាស្ថាន តាមគោលការណ៍៤គឺ៖ ១- លទ្ធផលស្រាវជ្រាវ (អត្ថបទស្រាវជ្រាវដែលបានចុះផ្សាយ) ២- វត្តមាន ៣- ការចូលរួមក្នុងកិច្ចការ រ.ប.ស.ក. និង សិក្ខាសាលា ៤- ការងារជួយសង្គម

Leave a Reply

Your email address will not be published.