នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផុន កសិកា និងសហការី (លោក មាឃ សារី, លោក លី តុង និងលោកបណ្ឌិត តូច សុធារី) បានជួបប្រជុំអនឡាញ (google meeting) ជាមួយសាកលវិទ្យាល័យយូស៊ីអេសអាយ ប្រទេសម៉ាឡេស៊ី (UCSI University, Kuala Lumpur, Malaysia) ដើម្បីពិភាក្សាស្វែងរកិច្ចសហការគ្នារវៀងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយសាកលវិទ្យាល័យយូស៊ីអេសអាយ ប្រទេសម៉ាឡេស៊ី។សមាសភាពមកពីសាកលវិទ្យាល័យយូស៊ីអេសអាយ ប្រទេសម៉ាឡេស៊ីមាន៖ 1. Prof. Dr. Chan Nee Nee (Dean, Faculty of Social Sciences and Liberal Arts)2. Assistant Prof. Dr Ding Eng Na (Head of Education Department).3. Prof Dr Ong Eng Tek (Professor, Education Department).ស្ថាប័នទាំងពីរយល់ព្រមព្រៀងលើកកិច្ចការសហការស្រាវជ្រាវលើគម្រោងរួមគ្នា, រៀបចំសិក្ខាសាលា, ផ្លាស់ប្ដូរអ្នកស្រាវជ្រាវទៅវិញទៅមក ហើយសាកលវិទ្យាល័យយូស៊ីអេសអាយ ប្រទេសម៉ាឡេស៊ី នឹងជួយដល់វ.ម.វ.ស. ដល់កិច្ចការសរសេរអត្ថបទផ្សាយក្នុងកាលិកបត្រ (research journal)។ស្ថាប័នទាំងពីរនឹងសិក្សាអំពីការធ្វើអនុសារណៈយោគយល់គ្នា ដើម្បីចាប់ផ្ដើមអនុវត្តកិច្ចសហការគ្នានេះ។

Leave a Reply

Your email address will not be published.