តំបន់ឧទ្យានអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណ បរិស្ថាន និងសហគមន៍មនុស្សផងដែរ។ នៅក្នុងតម្លៃលេចធ្លោជាសកល (Outstanding Universal Value) របស់ឧទ្យានអង្គរ ក៏មានបញ្ចូលមរតកមនុស្ស ដូចដែលមានខ្លឹមសារថា «ឧទ្យានអង្គរមានប្រជាជនរស់ ដែលបុព្វបុរសរបស់ពួកគេខ្លះបន្តតាំងពីសម័យអង្គរ រស់នៅតាមភូមិដ្ឋានជាច្រើន នៅរាយប៉ាយពាសពេញឧទ្យានអង្គរ។ ប្រជាជនប្រកបរបរកសិកម្ម ជាពិសេសធ្វើស្រែ។ The park is inhabited, and many villages, some of whom the ancestors are dating back to the Angkor period are scattered throughout the park. The population practices agriculture and more specifically rice cultivation. https://whc.unesco.org/en/list/668»។ដូច្នេះហើយទើបអង្គការបេតិកភណ្ឌពិភពលោក UNESCO តម្រូវឲ្យកម្ពុជាបង្កើតយន្ដរការគ្រប់គ្រង ថែរក្សាការពារឧទ្យានអង្គរ ដែលរួមទាំងមនុស្សដែលរស់ក្នុងឧទ្យាអង្គរផងដែរ។ បន្ថែមលើអង្គការUNESCO កម្ពុជាបានបង្កើតព្រះរាជក្រឹត្យស្ដីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ លេខ ០០១ នស ឡាយព្រះហស្ថលេខានៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤។

Leave a Reply

Your email address will not be published.