ប្រាសាទនាគព័ន្ធគឺជាប្រាសាទនិមិត្តរូបមួយដែលអ្នកស្រាវជ្រាវជាតិនិងអន្ដរជាតិខ្លះយល់ថា ប្រាសាទនាគព័ន្ធគឺជានិម្មិតរូបនៃស្រះសួគ៌នៅហិមល័យ ដែលហៅថា «អនវតប្ត» ឬ សព្វថ្ងៃហៅថា «អនោតស្រះ» ឬ ជា «តីថ៌» នៃនគរជ័យស្រី។ ប្រាសាទនេះកសាងកណ្ដាលបារាយជ័យតដាក ឬ វាលរាជដាក ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧។កាលពីមុនឆ្នាំ២០០៧ ប្រាសាទនាគព័ន្ធអាចមើលឃើញរូបរាងតួប្រាសាទពីក្រោមដល់កំពូលប្រាសាទ ដែលរាប់តាំងពីនាគ២រុំព័ទ្ធ ព័ន្ធគ្នា គួចកន្ទុយ ជាហេតុនាំឲ្យគេហៅឈ្មោះថា «ប្រាសាទនាគព័ន្ធ»។ ក្រៅពីនោះ នៅឃើញមានសេះ១ទៀតដែលមានមនុស្សប្រតែងប្រតោងអោបសេះ។ តាមការសិក្សា សេះនោះមានឈ្មោះថា «ពាលាហ» ជាការប្រែកាយរបស់ព្រះលោកេសូរជួយរំដោះឈ្មួញសំពៅលិចក្នុងមហាសាគរ។មកដល់បច្ចុប្បន្ន រូបរាងតួប្រាសាទ និង សេះ លែងឃើញទៀតហើយ ត្បិតអីទឹកត្រូវបានបញ្ចូលពេញក្នុងស្រះពេញ។

Leave a Reply

Your email address will not be published.