Day: October 28, 2022

ឧទ្យានអង្គរមិនត្រឹមជារមណីយដ្ឋានទេសចរសម្រាប់ទស្សនាកំសាន្តប៉ុណ្ណោះទេ ឧទ្យានអង្គរថែមទាំងជាបូជនីយដ្ឋានដែលត្រូវតែគោរព។បើត្រឹមជារមណីយដ្ឋានទេសចរធម្មតា គឺជាទីកន្លែងកំសាន្ដរបស់មនុស្សសម្រាប់ទស្សនាកំសាន្ត រីករាយ កាត់បន្ថយភាពតានតឹង ហើយដែលគេអាចអភិវឌ្ឍ សាងសង់សំណង់ទំនើបផ្សេងៗ លៃយ៉ាងណាធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ចង់មកទស្សនាហូរហែ ជារៀងរហូត។ ក៏ប៉ុន្តែឧទ្យានអង្គរមិនមែនត្រឹមតែជារមណីយដ្ឋានទេសចរទេ ឧទ្យាននេះគឺជាបូជនីយដ្ឋានដែលត្រូវតែគោរព។ ការគោរពនេះ មានដូចជា៖ -គោរពដល់ស្នាដៃរបស់បុព្វបុរសខ្មែរបានកសាង...