Month: November 2022

នៅវគ្គបញ្ចប់នៃបាឋកថាសាធារណៈជាស៊េរី ដែលរៀបចំដោយសារមន្ទីរជាតិកម្ពុជា ស្តីពី “កំណើតនគរខ្មែរ ប្រៀបធៀបរឿងព្រេងទៅនឹងបុរាណវិទ្យា” លោកសាស្ត្រាចារ្យ អាំង ជូលាន ដែលជាវាគ្មិន បានផ្ដល់បណ្ដាំថា៖ «សូមយកអ្វីដែលជាការស្រាវជ្រាវ មកធ្វើជារឿងធំ។ បើចង់ចេះអ្វីត្រូវបំបាត់ឲ្យអស់នូវចចាមអារ៉ាម ត្រូវយកការស្រាវជ្រាវ…។...
កិច្ចប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំ ដោយមានការចូលរួមពីប្រធានវិទ្យាស្ថាន ជំនួយការវិទ្យាស្ថាន ថ្នាក់ដឹកនាំ និង មន្ត្រីនៃវិទ្យាស្ថាន ដើម្បីពិភាក្សាអំពីដំណើរការៀបចំ «កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២...
តំបន់បាសិទ្ធស្ថិតនៅភាគខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ហើយនៅពេលថ្មីៗនេះ មួយភាគខ្លះត្រូវបានកាត់បញ្ចូលក្នុងរាជធានីភ្នំពេញ ដែលកាលពីមុនស្ថិតក្នុងខេត្តកណ្ដាល។ទោះបី តំបន់បាសិទ្ធមានភ្នំមួយឈ្មោះភ្នំបាសិទ្ធ ឬ ប្រសិទ្ធ ប៉ុន្តែលក្ខណ:ទូទៅនៃសណ្ឋានដីនៅតំបន់នេះ ជាតំបន់ទំនាប វាលស្រែ មានប្រព័ន្ធធារាសាស្ត្រ និង ផ្លូវទឹកអាចភ្ជាប់ទៅទន្លេសាបបាន នៅត្រង់ស្ពានព្រែកព្នៅ។...
«ជាន់សន្លុង» គឺជាភាសាកួយ ដែលខ្មែរហៅថា «ស្លដែក»។ ជាន់សន្លុង ឬ ស្លដែក អាចប្រព្រឹត្តទៅបានត្រូវមានសន្លុង ដែលខ្មែរហៅថា «ចង្រ្កាន», ត្រឡែក ខ្មែរហៅថា «បំពង់», ស្នប់ធ្វើពីស្បែកប្រើស,...