
កិច្ចប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម៖
នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំ ដោយមានការចូលរួមពីប្រធានវិទ្យាស្ថាន ជំនួយការវិទ្យាស្ថាន ថ្នាក់ដឹកនាំ និង មន្ត្រីនៃវិទ្យាស្ថាន ដើម្បីពិភាក្សាអំពីដំណើរការៀបចំ «កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និង ផែនការសម្រាប់ឆ្នាំ២០២៣»។
កិច្ចប្រជុំបូកសរុបគ្រោងនឹងរៀបចំនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងគឺនឹងបង្ហាញអំពីការងារដែលបានធ្វើ និង លទ្ធផលទទួលបានក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះដែរ នាយកដ្ឋានទាំងអស់ ក៏ដូចជាក្រុមការងារផ្សេងៗទៀតក៏ត្រូវបង្ហាញផែនការដែលនឹងអនុវត្តក្នុងឆ្នាំ២០២៣ ខាងមុខ។






