នៅវគ្គបញ្ចប់នៃបាឋកថាសាធារណៈជាស៊េរី ដែលរៀបចំដោយសារមន្ទីរជាតិកម្ពុជា ស្តីពី “កំណើតនគរខ្មែរ ប្រៀបធៀបរឿងព្រេងទៅនឹងបុរាណវិទ្យា” លោកសាស្ត្រាចារ្យ អាំង ជូលាន ដែលជាវាគ្មិន បានផ្ដល់បណ្ដាំថា៖

«សូមយកអ្វីដែលជាការស្រាវជ្រាវ មកធ្វើជារឿងធំ។ បើចង់ចេះអ្វីត្រូវបំបាត់ឲ្យអស់នូវចចាមអារ៉ាម ត្រូវយកការស្រាវជ្រាវ…។ …ហើយបើចង់ចេះ ចង់ដឹងអំពីអារ្យធម៌ត្រូវពឹងផ្អែកលើវិជ្ជា។»

សូមជម្រាបថា លោកសាស្ត្រចារ្យ អាំង ជូលាន គឺជាសាស្ត្រាចារ្យធំ (គ្រូធំ, Great Professor) ម្នាក់បង្រៀនវិជ្ជាអារ្យធម៌ខ្មែរ នៅមហាវិទ្យាល័យបុរាណវិទ្យា ហើយបានផ្ដល់ចំណេះដឹងក៏ដូចជាសតិស្នេហាជាតិខ្មែរ ដល់និស្សិតបុរាណវិទ្យាជាច្រើនរយនាក់។ ជាងនេះទៀត លោកសាស្ត្រាចារ្យ អាំង ជូលាន បានស្រាវជ្រាវនិងនិពន្ធសៀវភៅជាច្រើនណាស់ ក្នុងនោះមានសៀវភៅ «អង្គរ៖ អតីត-បច្ចុប្បន្ន-អនាគត» ដែលជាសៀវភៅមានតម្លៃខ្ពស់ រៀបរាប់អំពីដំណើរការរៀបចំដាក់បញ្ចូលឧទ្យានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង តម្លៃបេតិកភណ្ឌដ៏ពិសេសវិសាល ក្នុងឧទ្យានអង្គរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *