ដើមចារគឺជារុក្ខជាតិមានដើមខ្ពស់ល្មម មានស្លឹកធំៗ និងផ្កាសម្បុរក្រហម ដែលច្រើនចាប់ផ្ដើមចេញផ្កានៅចុងខែមករា។ ដើមចារដុះតាមព្រៃ ឬ នៅតាមវាលស្រែ ឬ វាលក្បែរភូមិដ្ឋាន។ នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាឃុំមានដីស្រែជាច្រើនជាប់នឹងទំនាបទន្លេមេគង្គ មានដើមចារដុះជាច្រើន។...