សន្និសីទភូមិវិទ្យាអាស៊ីលើកទី៥ ក្រោមប្រធានបទ “ថាមវន្តអាស៊ី”

September 14, 2022 HEANG SOCHETRA 0

សន្និសីទភូមិវិទ្យាអាស៊ីលើកទី៥ ក្រោមប្រធានបទ “ថាមវន្តអាស៊ី” និងប្រជុំក្រុមប្រឹក្សាភិបាលសមាគមភូមិវិទ្យាអាស៊ី (AGA) តាមប្រព័ន្ធវីដេអូពីចម្ងាយ៖ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហៃ សុគន្ធា មន្ត្រីនាយកដ្ឋាននាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសន្និសីទភូមិវិទ្យាអាស៊ីលើកទី៥ ក្រោមប្រធានបទ “ថាមវន្តអាស៊ី” និងប្រជុំក្រុមប្រឹក្សាភិបាលសមាគមភូមិវិទ្យាអាស៊ី (AGA) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យថៃងូយៀន ខេត្តថៃងូយៀន សាធារណរដ្ឋសង្គមនិយមវៀតណាម។ សន្និសីទនេះមានការចូលរួមពីអ្នកជំនាញភូមិវិទ្យាចំនួន១៧ប្រទេសទូទាំងអាស៊ី […]

ការចូលរួមសំណេះសំណាលជាមួយលោក Digby James Wren

September 14, 2022 HEANG SOCHETRA 0

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងក្រុមការងារដែលមាន លោក មាឃ សារី និងលោក លី តុង បានចូលរួមសំណេះសំណាលជាមួយលោក Digby James Wren ជាជនជាតិអូស្រ្តាលី និងជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យឌិគិន នៃសាកលវិទ្យាល័យស៊ីឆ័ន, ប្រទេសចិន (Deakin […]

ឧបករណ៍ភ្លេងសម្រាប់ពិធីបុណ្យ «ថ្វាយភ្នំពណ្ណរាយណ៍» កំពុងប្រឈមនឹងគ្មានអ្នកចេះលេងបន្ត

September 14, 2022 HEANG SOCHETRA 0

ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥កើត ខែផល្គុន អ្នកស្រុកភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង តែងតែប្រារព្ធធ្វើបុណ្យឡើងនៅលើភ្នំពណ្ណរាយការណ៍រយៈ៥យប់ ៥ថ្ងៃ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីបួងសួងសុំពរជ័យសេចក្តីសុខចម្រើនដល់អ្នកភូមិនៅទីនោះ។ វិធីបុណ្យនេះរៀបចំធ្វើបុណ្យនៅទីតាំងចំនួន៤កន្លែង គឺ លើភ្នំពណ្ណរាយណ៍២ថ្ងៃ២យប់ នៅត្រង់ដើមពោធិ៍ចំនួន១ថ្ងៃ១យប់ នៅភូមិពាក់កណ្តាលផ្លូវ១ថ្ងៃ១យប់ នៅក្នុងភូមិចំនួន១ថ្ងៃ១យប់ និងនៅក្នុងវត្ត (វត្តច្រណូក) ចំនួន១ថ្ងៃ១យប់។ក្នុងពេលប្រារព្ធពិធីបុណ្យ គេនិយមលេងភ្លេង ដែលមានគង ស្គរ ទ្រខ្មែរ ប៉ីអ ស្រឡៃ (ស្គរដៃបី […]

ការសិក្សាស្វែងយល់អំពីសមាគមដែលបើកក្នុងប្រទេសកម្ពុជា និង បញ្ហាប្រឈមនានា

September 14, 2022 HEANG SOCHETRA 0

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និង សហការី បានចូលជួបសម្ភាសន៍ឯកឧត្តម ឈឹម កាន អគ្គនាយករង ទទួលបន្ទុកប្រធាននាយកដ្ឋានកិច្ចការសមាគមនិងគណបក្សនយោបាយ ព្រមទាំងសហការី ដើម្បីសិក្សាស្វែងយល់អំពីសមាគមដែលបើកក្នុងប្រទេសកម្ពុជា និង បញ្ហាប្រឈមនានាសម្រាប់ក្រសួងក្នុងការគ្របគ្រងសមាគមទាំងនោះ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រធានក៏បានជូនសៀវភៅ (ប្រវត្តិខេត្តកោះកុង និង តម្លៃអប់រំនៃការបណ្ដុះបណ្ដាលធម្មចរិយា) ទស្សនាវដ្ដី […]