នាយកដ្ឋានកិច្ចការទូទៅមានភារកិច្ចដូចខាងក្រោម៖

April 10, 2020 Yin Po 0

នាយកដ្ឋានកិច្ចការទូទៅ មានភារកិច្ចដូចខាងក្រោម៖ គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការរៀបចំផែនការរបស់វិទ្យាស្ថាន រៀបចំកម្មវិធីការងារប្រចាំថ្ងៃនិងប្រចាំសប្ដាហ៍ជូនប្រធានវិទ្យាស្ថាន តាមដាននិងសម្របសម្រួលការអនុវត្ដការងាររបស់នាយកដ្ឋានជំនាញនានារបស់វិទ្យាស្ថាន រាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងវិទ្យាស្ថានជូនថ្នាក់ដឹកនាំវិទ្យាស្ថាន សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលរបស់វិទ្យាស្ថានជាមួយរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់គ្រងសារពើភណ្ឌក្នុងវិទ្យាស្ថាន រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់វិទ្យាស្ថាន សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់វិទ្យាស្ថាន ការបោះពុម្ពផ្សាយ ការងារព័ត៌មាន ការរៀបចំវេទិកាវិទ្យាសាស្ត្រនានា ការតម្កល់ឯកសារ និងកិច្ចការបណ្ណាល័យរបស់វិទ្យាស្ថាន រៀបចំនិងទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិនិងអន្ដរជាតិ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។