
រចនាសម្ព័ន្ធវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម
អង្គការលេខរបស់វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា» ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមមាននាយកដ្ឋានជំនាញចំនួន៩(ប្រាំបួន)ដូចខាងក្រោម៖ នាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យា នាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្ត្រ និងយេនឌ័រ នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា នាយកដ្ឋាននីតិសាស្ត្រ នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នាយកដ្ឋានវិទ្យាសាស្រ្តសេដ្ឋកិច្ចនិងទេសចរណ៍ នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ។ រចនាសម្ព័ន្ធគ្រប់គ្រងនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមជាឧបសម្ព័ន្ធ៤នៃអនុក្រឹត្យខាងលើ។