លោកស្រីបណ្ឌិត ជា វណ្ណី ចូល​រួម​ជាវាគ្មិនក្នុងបាឋកថាស្ដីពី «ពិធី​បុណ្យចូលឆ្នាំថ្មីប្រពីណៃខ្មែរ» នៅ​វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

April 18, 2022 Yin Po 0

លោកស្រីបណ្ឌិត ជា វណ្ណី ជាវាគ្មិនក្នុងបាឋកថា ស្ដីពី «ពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃ​ខ្មែរ»កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យ​សភា​កម្ពុជា ធ្វើជាវាគ្មិនក្នុងបាឋកថា ស្ដីពី «ពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃខ្មែរ» តាមរយៈ​វីដេអូZoom ដល់គ្រូបង្រៀនជនជាតិចិន និសិ្សតចិន […]

សារលិខិតគោរពជូនពរ ឯកឧត្តម​បណ្ឌិត ផុន កសិកា ប្រធានវិទ្យា​សាស្ត្រមនុស្សសាស្ត្រ និង វិទ្យា​សាស្ត្រសង្គម នៃរាជបណ្ឌិត្យ​សភា​កម្ពុជា

April 13, 2022 Yin Po 0

ថ្នាក់ដឹកនាំ និងមន្ត្រី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម គោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាសាស្ត្រមនុស្សសាស្ត្រ​និង​វិទ្យា​​សាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វស័ក ពុទ្ធសករាជ២៥៦៥ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រី វិទ្យាស្ថានមនុស្ស និងសង្គសាស្រ្ត សូមគោរព​​ជូនពរឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី​មានសុខ​ភាពល្អបរិបូរណ៌ ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រកបបាននូវពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ […]

សារគោរពជូនចំពោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា

April 12, 2022 Yin Po 0

សារគោរពជូនពី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃរិទ្យាស្ថានមនុស្ស​សាស្ត្រ​និង​វិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា គោរពជូនចំពោះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ ទូច Sok Touch – សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។

ទស្សនាវដ្តីវិទ្យាស្ថានមនុស្ស និងសង្គមសាស្រ្តចេញផ្សាយលេខ១សម្រាប់ឆ្នាំ២០២២

April 5, 2022 Yin Po 0

ការចេញផ្សាយទស្សនាវដ្តីលេខ១ សម្រាប់ឆ្នាំ២០២២ របស់វិទ្យាស្ថាន​មនុស្ស​សាស្រ្ត​និង​វិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាទស្សនា​វដ្តី​ដែលរៀបចំចងក្រង​ពីលទ្ធ​ផល​ស្រាវជ្រាវរបស់​មន្រី្តវិទ្យាស្ថាននីមួយៗ។ ដូចនេះ បើប្អូនៗសិស្សានុសិស្ស និស្សិត និង អ្នកសិក្សាស្រាវជ្រាវទូទៅ ចង់ពង្រឹងនូវ​ចំណេះដឹងថ្មីបន្ថែមទៀត សូមអានខ្លឹមសារពិស្តារ ដូចខាងក្រោម៖

ព្រឹត្តិបត្រវិទ្យាស្ថានមនុស្សនិង វិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យ​សភាកម្ពុជា

April 4, 2022 Yin Po 0

នេះគឺជាព្រឹត្តិបត្រនៃវិទ្យាស្ថានមនុស្សនិងវិទ្យាសាស្ត្រសង្គម ដែលជាការចង​ក្រងនូវសកម្មភាពផ្សេងៗទាក់ទងនឹងការស្រាវជ្រាវ, ចូលរួមសិក្ខាសាលា, ប្រជុំ ព្រមទាំងសកម្មភាពសង្គមផ្សេងៗរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម។ សូមអានខ្លឹមសារពឹស្តារដូចខាងក្រោម៖

ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ប្រជុំមន្រ្តី​ក្រោមឱវាទតាមរយៈប្រព័ន្ធ Google Meet

March 29, 2022 Yin Po 0

នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងឆ្នាំពីរពាន់ម្ភៃពីរ ខែមីនា ថ្ងៃទីម្ភៃប្រាំបួន វេលាម៉ោងប្រាំបួនព្រឹក ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានអញ្ជើញដឹកនាំអង្គប្រជុំ​ការងារ​រួមវិទ្យាស្ថាន ដោយមាន វត្តមានចូលរួមពីសំណាក់ លោក លោកស្រី បណ្ឌិត ជា​អនុ​ប្រធានវិទ្យាស្ថាន ជាប្រធាននាយកដ្ឋាន តំណាងនាយកដ្ឋាន […]

ប្រាសាទព្រហ្មញ្ញសាសនា និង វត្តពុទ្ធសាសនា នៅកម្ពុជា

March 25, 2022 Yin Po 0

ប្រាសាទនៃព្រហ្មញ្ញសាសនា និង វត្តនៃពុទ្ធសាសនា៖កម្ពុជាជាប្រទេស​គោរព​​ប្រណិ​​​ប័តន៍​សាសនា (ទាំងសាសនាព្រហ្មញ្ញ និង សាសនាព្រះពុទ្ធ) យ៉ាងខ្ជាប់​ខ្ជួនណាស់តាំងពីបុរាណ ដល់បច្ចុប្បន្ន។ដើម្បីគោរពប្រណិប័តន៍សាសនាទាំងពីរ យើង​ឃើញមានំណង់សាសនាដូចជា ប្រាសាទសម្រាប់ព្រហ្មញ្ញសាសនា ផ្ទុយ​ទៅវិញ​សំណង់​​​​វត្តអារាមសម្រាប់ពុទ្ធសាសនា។នៅកន្លែងច្រើនគួរសមដែរ ដែលភាគច្រើនជា​ទីបុរាណកាល អាចចាប់តាំងពីសតវត្សទី៤-៥ មានសំណង់ទាំងពីរប្រភេទ​នៅឈរ​ក្បែរៗ​គ្នា គឺប្រាសាទនិងវិហារវត្ត។ ដូចករណីមួយក្នុងខេត្តកំពង់ឆ្នាំងដែលខេត្តមានស្លាកស្នាមប្រវត្តិសាស្ត្របុរាណណាស់ រហូតដល់បុរេប្រវត្តិសាស្ត្រ (ស្ថានីយសំរោងសែន) មានប្រាសាទសង់ពីឥដ្ឋដ៏​ស្រស់ឆើត​ស្ថិតក្នុងវត្តជាប់នឹងព្រះវិហារ។នេះបង្ហាញថា ប្រាសាទនិងវត្តមិនទៅណាឆ្ងាយពីគ្នាទេ គឺទីណាជាទីសក្ការៈសក្ដិសិទ្ធិ ខ្មែរមិនងាយបោះបង់ ហើយសង់សំណង់ថ្មី (វត្ត) នៅក្បែរ​នោះ […]

ប្រវត្តិព្រះគណេស

March 22, 2022 Yin Po 0

ប្រវត្តិព្រះគណេស មាននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៖ព្រះគណេស​គឺជាទេពមួយអង្គក្នុងព្រហ្មញសាសនាដែលមានខ្លួនមនុស្សក្បាលដំរី។ តាមរយៈ​ទេវក​ថា​​​​ឥណ្ឌា ប្រវត្តិកំណើតព្រះគណេសមានរឿងខុសៗគ្នា។ ប៉ុន្តែរឿងដែលល្បី​គឺទាក់​ទង​នឹងព្រះសិវៈ និង ព្រះវិស្ណុ ដោយព្រះវិស្ណុបានកាត់កមនុស្សប្រុសម្នាក់ជាឆ្មាំទ្វារ ហើយ​​ក៏​យកក្បាលដំរីមកតភ្ជាប់ រួចកើតជា «ព្រះគណេស»។មានទីសក្ការៈ​បូជាមួយ​កន្លែង​ដែល​មានបដិមាព្រះគណេស (ខ្លួនមនុស្សក្បាលដំរី) សាងពីស៊ីម៉ង់តិ៍ ដាក់សម្រាប់​គោរព​​បូជា​នៅចម្រេះជួរភ្នំទូកមាស (ស្ទើរតែស្ថិតលើភ្នំ) មានទីតាំងក្នុងឃុំដារ ស្រុក​កំពង់​​លែង ខេត្ត​​​​​កំពង់ឆ្នាំង និងត្រូវបានទទួលការគោរពបូជា និងមានភាព​ល្បីល្បាញ​នៅទូទាំង​ស្រុក​កំពង់លែង។ រួមទាំងសម្រស់ទេសភាពភ្នំ និង ជើងភ្នំផងដែរ ទីតាំងនេះមានភាព​ទាក់ទាញ​សម្រាប់ទេសចរ […]

គោនិងក្របីមានច្រើននៅស្រុកកំពង់លែង

March 22, 2022 Yin Po 0

ខេត្តកំពង់ឆ្នាំង៖ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំជាស្រុកមួយជាប់ដងទន្លេសាប ប៉ុន្តែ​មានភ្នំជាច្រើន ដូចជាភ្នំវត្តភ្នំ ភ្នំត្រងិល ភ្នំត្របែក ភ្នំវាំងនន ភ្នំស្រួច ភ្នំក្រពើ ភ្នំដី ភ្នំត្រង ភ្នំពណ្ណរាយ ភ្នំជ័យទ័ត ភ្នំថ្មរៀង ភ្នំកង្កែប ភ្នំប្រាសាទ ភ្នំទូកមាស ភ្នំតាតុំ ភ្នំចំប៉ា ភ្នំទេវី ព្រមទាំងភ្នំកងរីទៀតផង។ សណ្ឋានដីមានលក្ខណៈជម្រាលពីតំបន់ភ្នំ មកទំនាប​ជើង​ភ្នំជាវាលស្រែធំល្វឹងល្វើយ និងទំនាបដែលជាប់នឹងដងទន្លេសាប។ […]