ព័ត៌មាន

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំវិទ្យាស្ថាន​មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំ​កិច្ចប្រជុំមួយ​ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន ដែលមានសមាសភាព​៖​តំណាងនាយកដ្ឋានកិច្ចការទូទៅ និង​មន្ត្រីនាយកដ្ឋានវិទ្យា​សាស្ត្រសេដ្ឋកិច្ច​និងទេសចរណ៍ ដោយរក្សាគម្លាតសុវត្ថិភាព​ តាមសេចក្តីណែនាំ​របស់ក្រសួងសុខាភិបាល។...
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ស្រីសន្ធរ ខេត្តកំពង់ចាម ក៏សាងតាមបច្ចេកទេស ប្រហែល​គ្នានឹងប្រព័ន្ធធារាសាស្ត្រនៅតំបន់លង្វែក៖ តំបន់ស្រីសន្ធរមានទីតាំងស្ថិត ក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអតីតរាជធានីខ្មែរនៅ សម័យកណ្ដាល។ ចំណែក​តំបន់លង្វែកក៏ជាទីតាំងបុរាណ ហើយក៏ជាអតីតរាជធានី​ខ្មែរនៅសម័យកណ្ដាលដែរ។ ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការកសាងប្រព័ន្ធ​ធារាសាស្ត្រនៅតំបន់សម័យកណ្ដាល​ទាំងពីរមានសណ្ឋាន​ប្រហែលគ្នា។...
ត្រៃរូបពុទ្ធសាសនាមហាយាន្តដែលភាសាអង់គ្លេសហៅថា «Buddhist triad» គឺជាបដិមារូបបី (ត្រៃរូប) សាងជាប់ៗគ្នា ឬ អាចជាចម្លាក់រូបបីក្នុងព្រះវិហារ ឬប្រាសាទតែមួយ។ ត្រៃរូបពុទ្ធសាសនាមហាយាន្តមានរូបព្រះលោកេសូរ(លោកេស្វរៈ)-ព្រះពុទ្ធ-ប្រាជ្ញាបារមិតា (បើចង់ដឹងស៊ីជម្រៅអំពីត្រៃរូបពុទ្ធសាសនាមហាយាន្តសូមអាន Tho Thon, Dissertation...
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨ កើត ខែ ផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី១៩ ខែកុម្ភៈ ឆ្នាំ២០២១  បានរៀបចំពិធីចុះកិច្ចព្រមព្រៀង​អនុស្សរណៈយោគ​យល់គ្នា...
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន​វិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រ​និង​វិទ្យា​សាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធា​រាសាស្ត្រ​នៅភាគខាង​ជើង​បន្ទាយ​លង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង។ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស...
កម្ម្មវិធីដាំដើមឫស្សី ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ នៅរម្មណីយដ្ឋាន «រាជិនីលង្វែក» ដើម្បីជានិមិត្តរូបនៃក្រុងលង្វែក៖នាថ្ងៃទី១៤​ ខែកុម្ភ:​ ឆ្នាំ២០២១​ ឯកឧត្តមបណ្ឌិត​ ផុន​ កសិកា​ ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង​សហការី​បានអញ្ជើញចូលរួមកម្មវិធីដាំដើមឫស្សីនៅរម្មណីយដ្ឋាន «រាជិនីលង្វែក​» ដែលស្ថិតក្នុងភូមិពាមជំនីក​...
ក្រុមអ្នកសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ផ្ដើមការងាររបស់ខ្លួន៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១កន្លងទៅ ក្រុមអ្នកសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែល​មានក្រុម២គឺ(ក្រុមសម័យមុនអង្គរ និង ក្រុមសម័យអង្គរ) ក្នុងចំណោយក្រុមទាំង៥ បានចាប់ផ្ដើមការងាររបស់ខ្លួន ដោយបានជួបប្រជុំសមាជិកក្នុងក្រុមដើម្បី​ពិភាក្សាកំណត់​មាតិកាក្នុងសម័យនីមួយៗ។
ខេត្តសៀមរាប៖ ក្រុមស្រាវជ្រាវគម្រោង «កំណត់អត្តសញ្ញាណបដិមា ព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅទស្សនាស្វែងយល់ អំពី «ស្ថានីយឡដុតកុលាលភាជន៍នៅខាងលិចខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ» នៅទួលត្រពាំងបុស្ស ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្តសៀមរាប។ស្ថានីយឡកុលាលភាជន៍នេះទើបរកឃើញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងបានធ្វើកំណាយស្រាវជ្រាវ ដែលមានលោកបណ្ឌិត...