សេចក្តីណែនាំ

គោលការណ៍សង្ខេប

.    អំពីកាលិកបត្រ

១.១. សេចក្តីផ្តើម

កាលិកបត្រស្រាវជ្រាវនេះបង្កើតឡើងក្នុងគោលបំណងបោះពុម្ពផ្សាយនូវអត្ថបទស្រាវជ្រាវវិទ្យាសាស្រ្តនានាក្នុងវិស័យមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ពីគ្រប់មជ្ឍដ្ឋានអ្នកស្រាវជ្រាវទាំងអស់។ កាលិកបត្រនេះមានឈ្មោះជាផ្លូវការថា “កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម” និងឈ្មោះជាភាសាអង់គ្លេសថា “Cambodian Journal of Humanities and Social Sciences”។

អត្ថបទដែលទទួលបោះពុម្ពក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មានពីរប្រភេទគឺ៖ (១) អត្ថបទស្រាវជ្រាវបែបសំយោគ (Review Paper) និង (២) អត្ថបទស្រាវជ្រាវដោយប្រើទិន្នន័យដើម (Research Paper ឬ Research Article)។ អត្ថបទដែលទទួលបានទាំងអស់នឹងត្រូវត្រួតពិនិត្យដោយគណកម្មការកាលិកបត្រ ព្រមទាំងការពិនិត្យទៅលើខ្លឹមសារដោយអ្នកជំនាញ ក្រោមទម្រង់ Peer Review ឬ Blinded Peer Review មុននឹងត្រូវទទួលបោះពុម្ព។ កាលិកបត្រនេះនឹងធ្វើការបោះពុម្ពជាពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស)។ ការបោះពុម្ព នឹងមានជាពីរទម្រង់ គឺទម្រង់រឹង (Hard Copy) និងឯកសារឌីជីថល (Digital Publication)។

១.២. វិសាលភាពជំនាញ

វិសាលភាពជំនាញសម្រាប់បោះពុម្ពក្នុងកាលិកបត្រស្រាវជ្រាវ
វិទ្យាសាស្រ្តអប់រំសេដ្ឋកិច្ចទស្សនវិជ្ជា
នរវិទ្យាពាណិជ្ជកម្មចរិយាសាស្រ្ត
ប្រវត្តិវិទ្យាទេសចរណ៍នយោបាយ
ទស្សនវិជ្ជាភូមិវិទ្យាជាតិពិន្ធុវិទ្យា
បញ្ជាក់៖ ចំពោះវិសាលភាពនៃជំនាញដែលទទួលបោះពុម្ពក្នុងកាលិកបត្រ មានច្រើនជាងអ្វីដែលបានរៀបរាប់ក្នុងតារាងខាងលើ។

១.៣. ដំណាក់កាលបោះពុម្ព

រាល់អត្ថបទស្រាវជ្រាវ ដែលមានបំណងបោះពុម្ពក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិ​ទ្យាសាស្រ្តសង្គម ត្រូវប្រគល់មកក្រុមការងារកាលិកបត្រតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈតំណ (Call for Paper) ឬតាមអ៊ីមែលដោយផ្ទាល់មកគណៈកម្មការកាលិកបត្រ។ គ្រប់អត្ថបទដែលបានប្រគល់មកក្រុមការងារកាលិកបត្រ នឹងត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យ និងផ្តល់​អនុសាសន៍នានាដូចខាងក្រោម៖

រូបភាពទី 1៖ ដំណាក់កាលបោះពុម្ពអត្ថបទក្នុងកាលិកបត្រ

.    ទម្រង់អត្ថបទបោះពុម្ព

រាល់អត្ថបទដែលនឹងបោះពុម្ពមកក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ត្រូវរៀបចំក្នុងទម្រង់ដែលមានជូនស្រាប់ នឹងគោរពតាមគោលការណ៍រចនាបទមួយចំនួនដូចខាងក្រោម៖

២.១. អត្ថបទជាភាសាខ្មែរ

អត្ថបទដែលរៀបចំបោះពុម្ពជាភាសាខ្មែរ នឹងមានទម្រង់រចនាបថដូចខាងក្រោម៖

ទំហំក្រដាស និងគែមទំព័រក្រដាស A4 ជាមួយនឹងគែមទំព័រ 2cm ជុំវិញ
ប្រធានបទស្រាវជ្រាវប្រភេទអក្សរ Khmer OS Muol ទំហំ 15 អក្សរដិត នៅចំកណ្តាលទំព័រ
ចំណងជើងធំប្រភេទអក្សរ Khmer OS Muol ទំហំ 12 អក្សរដិត
ចំណងជើងរងបន្តបន្ទាប់ប្រភេទអក្សរ Khmer OS Muol ទំហំ 11 អក្សរដិត
សំណេរអត្ថបទប្រភេទអក្សរ Khmer OS Siemreap ទំហំ 10 តម្រឹមសងខាង (Justified)
ការដាក់ចំណាំ Footnoteប្រភេទអក្សរ Khmer OS Siemreap ទំហំ 8
គម្លាតបន្ទាត់Single Line Space
គម្លាតកថាខណ្ឌនីមួយៗ6pt
អ្នកស្រាវជ្រាវត្រូវមានបន្ថែមព័ត៌មានដូចជា៖ ·       ឈ្មោះអ្នកស្រាវជ្រាវ (Khmer OS Siemreap ទំហំ11 អក្សរដិត) ·       ព័ត៌មានលម្អិតរបស់អ្នកស្រាវជ្រាវ៖ កន្លែងធ្វើការ និង Email Address (Khmer OS Siemreap ទំហំ 8)
ការដាក់ឯកសារយោងយកលំនាំតាមរចនាបថ APA Styles​ 7th Edition
លទ្ធផលជាលេខគណិត ឬទិន្នន័យស្ថិតផ្សេងៗ …យកលំនាំតាមរចនាបថ APA Styles 7th Edition
តារាង និងរូបភាពនានាយកលំនាំតាមរចនាបថ APA Styles 7th Edition
អ្នកស្រាវជ្រាវអាចទាញយកទម្រង់ឯកសារគំរូពីគេហទំព័ររបស់វិទ្យាស្ថានដោយផ្ទាល់បាន។

២.២. អត្ថបទជាភាសាអង់គ្លេស

អត្ថបទដែលរៀបចំបោះពុម្ពជាភាសាអង់គ្លេស នឹងមានទម្រង់រចនាបថដូចខាងក្រោម៖

ទំហំក្រដាស និងគែមទំព័រក្រដាស A4 ជាមួយនឹងគែមទំព័រ 2cm ជុំវិញ
ប្រភេទអក្សរ (ពេញមួយអត្ថបទ)Times New Roman ទំហំ 11
ប្រធានបទស្រាវជ្រាវទំហំ 18 អក្សរដិត នៅចំកណ្តាលទំព័រ
ចំណងជើងធំទំហំ 12 អក្សរដិត
ចំណងជើងរងបន្តបន្ទាប់ទំហំ 11 អក្សរដិត
សំណេរអត្ថបទទំហំ 11 តម្រឹមសងខាង (Justified)
ការដាក់ចំណាំ Footnoteអក្សរ Times New Roman ទំហំ 9
គម្លាតបន្ទាត់ត្រូវមានគម្លាតពីបន្ទាត់នីមួយៗ 1.1
គម្លាតកថាខណ្ឌនីមួយៗ6pt
អ្នកស្រាវជ្រាវត្រូវមានបន្ថែមព័ត៌មានដូចជា៖ ·       ឈ្មោះអ្នកស្រាវជ្រាវ (ទំហំ11 អក្សរដិត) ·       ព័ត៌មានលម្អិតរបស់អ្នកស្រាវជ្រាវ៖ កន្លែងធ្វើការ និងEmail Address (ទំហំ 9)
ការដាក់ឯកសារយោងយកលំនាំតាមរចនាបថ APA Styles 7th Edition
លទ្ធផលជាលេខគណិត ឬទិន្នន័យស្ថិតផ្សេងៗ …យកលំនាំតាមរចនាបថ APA Styles 7th Edition
តារាង និងរូបភាពនានាយកលំនាំតាមរចនាបថ APA Styles 7th Edition
អ្នកស្រាវជ្រាវអាចទាញយកទម្រង់ឯកសារគំរូពីគេហទំព័ររបស់វិទ្យាស្ថានដោយផ្ទាល់បាន។

ទាញយកការណែនាំជាឯកសារ PDF