ដើម្បីធានាបាននូវនិរន្តរភាពនៃការបោះពុម្ពអត្ថបទស្រាវជ្រាវ កសវមវស ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវលើវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម គណកម្មការកាលិកបត្រ បានរៀបចំកម្មវិធីបំប៉នសមត្ថភាពលើជំនាញស្រាវជ្រាវ និងការវិភាគទិន្នន័យ ដោយផ្តោតលើជំនាញសំខាន់ៗដូចខាងក្រោម៖
- ជំនាញវិធីសាស្រ្តស្រាវជ្រាវ (បរិមាណ, គុណភាព និងចម្រុះ)
- ជំនាញវិភាគទិន្នន័យស្ថិតិដោយប្រើកម្មវិធី Ms. Excel, SPSS និងកម្មវិធី R
- ជំនាញសរសេរអត្ថបទគរុសិក្សា និងអត្ថបទស្រាវជ្រាវ
- ជំនាញសរសេរសំណើគម្រោងស្រាវជ្រាវ
- …
ជាមួយនឹងការពង្រឹងជំនាញទាំងនេះ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានរៀបចំកម្មវិធីហាត់ការក្នុងការស្រាវជ្រាវ (IHSS Research Internship Program) ដោយផ្តល់ឱកាសដល់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេង អាចចូលរួមជាមួយវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ក្នុងការធ្វើការស្រាវជ្រាវ ការសរសេរអត្ថបទស្រាវជ្រាវ ក៏ដូចជាទទួលបាននូវការបណ្តុះបណ្តាលជំនាញស្រាវស្រាវជ្រាវនានាដូចរៀបរាប់ខាងលើផងដែរ។
វគ្គសិក្សា | ជំនាញសិក្សា | ពេលចាប់ផ្តើម | ស្ថានភាព |
ជំនាន់ទី១ | វិធីសាស្រ្តវិភាគទិន្នន័យដោយប្រើកម្មវិធី SPSS | ០២ មីនា ២០២២១ | បញ្ចប់ |
ជំនាន់ទី២ | វិធីសាស្រ្តវិភាគទិន្នន័យដោយប្រើកម្មវិធី SPSS | ០៧ ឧសភា ២០២២ | កំពុងដំណើរការ |
ជំនាន់ទី៣ | វិធីសាស្រ្តវិភាគទិន្នន័យដោយប្រើកម្មវិធី SPSS | ១០ មករា ២០២៣ | គ្រោងទុក |
សកម្មភាពបំប៉នសមត្ថភាពស្រាវជ្រាវ៖
- ទស្សនៈនិងឥរិយាបថទិញទឹកដោះគោស្រស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៖ ករណីសិក្សាលើអតិថិជនចំនួន១០០នាក់
- វិស័យទេសចរណ៍កម្ពុជា៖ បញ្ហាប្រឈម និងដំណោះស្រាយដើម្បីនិរន្តរភាពការអភិវឌ្ឍវិស័យទេសចរណ៍
- ការសិក្សាទៅលើជំងឺថប់បារម្ភរបស់និសិ្សតវិស្វករនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-19
- ប្រាសាទជូនអនក្នុងខេត្តពោធិ៏សាត់៖ ប្រវត្តិ រចនាបថ និង រចនាសម្ព័ន្ធពាក់ព័ន្ធនឹងប្រាសាទ
ទម្រង់ចុះឈ្មោះចូលរួមកម្មវិធីបំប៉ននេះ៖
លោកអ្នកក៏អាចទំនាក់ទំនងផ្ទាល់មកកាន់គណកម្មការកាលិកបត្រ ឬវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមដើម្បីសាកសួរព័ត៌មានបន្ថែមអំពី កម្មវិធីហាត់ការ (Internship Program) ក៏ដូចជា កម្មវិធីបំប៉នសមត្ថភាពស្រាវជ្រាវ នេះ តាមអាសយដ្ឋាន និងលេខទំនាក់ទំនងខាងក្រោម៖
ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
- មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
- ទូរសារ៖ cjihss.academy@gmail.com
- គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/