Skip to content
  • (+855)12-250-887
  • cjihss.academy@gmail.com
  • អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារខេមរវិទូរ ជាន់ទី២

កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Cambodian Journal of Humanities and Social Sciences

  • ទំព័រដើម
  • អំពីកាលិកបត្រ
    • ចក្ខុវិស័យ និងបេសកកម្ម
    • គោលការណ៍កាលិកបត្រ
    • ក្រមសីលធម៌បោះពុម្ព
    • គោលការណ៍កម្មសិទ្ធិបញ្ញា
    • គោលការណ៍ពិនិត្យវិនិច្ឆ័យ
  • អត្ថបទបោះពុម្ព
    • អត្ថបទលេខចុងក្រោយ
    • អត្ថបទលេខមុនៗ
    • សម្រង់លទ្ធផលស្រាវជ្រាវ
    • វិឌីអូបង្ហាញអត្ថបទ
  • ទំព័រអ្នកស្រាវជ្រាវ
    • វិធីចូលរួមអត្ថបទ
    • សេចក្តីណែនាំបោះពុម្ព
    • ទម្រង់អត្ថបទគំរូ
    • ប្រកាសរកអត្ថបទ
  • គណកម្មការនិពន្ធ
    • ក្រុមប្រឹក្សាភិបាល
    • គណកម្មការនិពន្ធ
    • គណកម្មការពិនិត្យវិនិច្ឆ័យ
    • សំណើចូលរួមជាសមាជិក
  • សកម្មភាពផ្សេងៗ
    • ការពង្រឹងជំនាញស្រាវជ្រាវ
    • កម្មវិធីសិក្ខាសាលានានា
  • ទំនាក់ទំនង
  • គេហទំព័រ(វមវស)
  • ភាសាខ្មែរ
  • English
  • Toggle search form

ទស្សនៈបញ្ញវន្តខ្មែរចំពោះមហាអំណាចដែលអាចបង្កហានិភ័យដល់សន្តិភាពពិភពលោក

Posted on 26 ខែ​កញ្ញា, 202221 ខែ​ធ្នូ, 2022 By tongly មិនមាន​មតិ​នៅលើ ទស្សនៈបញ្ញវន្តខ្មែរចំពោះមហាអំណាចដែលអាចបង្កហានិភ័យដល់សន្តិភាពពិភពលោក ទេ

លទ្ធផលដកស្រង […]

តាមរយៈការស្ទង់មតិទៅលើបញ្ញវន្តខ្មែរចំនួន២១២រូប ទាក់ទងទៅនឹងឥទ្ធិពលរបស់មហាអំណាចសេដ្ឋកិច្ចចំនួន៤៖ សហរដ្ឋអាមេរិក ចិន សហភាព​អឺរ៉ុប និងជប៉ុន ដោយផ្តោតលើចំណុចដែលថា “តើប្រទេសមួយណាអាចនឹងមានទំនោរបង្កនូវហានិភ័យខ្លាំងជាងគេដល់សន្តិភាពពិភព​​លោក?” ជាលទ្ធផល បញ្ញវន្តខ្មែរយល់ឃើញថា ប្រទេសចិននិងសហ​រដ្ឋ​អាមេរិកហាក់មានទំនោរអាចនឹងបង្កហានិភ័យខ្លាំងជាងគេដល់សន្តិ​ភាព​ពិភពលោក។ បើទោះបីជាស្ថិតក្នុងកម្រិតខុសគ្នាបន្តិចបន្តួចពីសហ​រដ្ឋអាមេរិក​​ក្តី ប្រទេសចិន (Mean=6.28) ត្រូវបានគេមើលឃើញថាមានទំនោរបង្កនូវហានិភ័យខ្លាំងជាងគេបំផុត។ អាចដោយសារតែឥទ្ធិពលនៃអំណាចទន់ (Soft Power) ប្រទេសជប៉ុន (Mean=3.06) ត្រូវបានគេមើលឃើញថា ជាតួអង្គដែលអាចបង្កនូវហានិភ័យទាបជាងគេបំផុតដល់សន្តិភាពពិភព​លោក បើទោះ​បី​ជាប្រទេសនេះធ្លាប់ជាតួអង្គដ៏សំខាន់មួយក្នុងសង្គ្រាមលោកលើក​​ទី២ក្តី។

ការវាស់កម្រិតការយល់ឃើញនេះ ធ្វើឡើងក្នុងរង្វាស់ 0-10 ដែល (0=ពុំមានហានិភ័យ, …, 10=ហានិភ័យខ្ពស់)

បន្ថែមពីលើលទ្ធផលស្រាវជ្រាវខាងលើ ទិន្នន័យក៏បានបង្ហាញផងដែរថា អ្នក (បញ្ញវន្តខ្មែរ) ដែលប្រកបមុខរបរផ្ទាល់ខ្លួន ហាក់បង្ហាញនូវទស្សនៈ​វិជ្ជមានចំពោះប្រទេសចិននេះ ជាងអ្នកដែលប្រកបការងារជាបុគ្គលិកឯកជន បុគ្គលិកអង្គការនានា ឬអ្នកដែលជាមន្ត្រីរាជការ។ ការបង្ហាញ​ចេញនូវទស្សនៈបែបអវិជ្ជមានទៅលើប្រទេសចិនក្នុងចំណោមបញ្ញវន្តកម្ពុជានេះ អាចដោយសារកត្តាប្រព័ន្ធការដឹកនាំក្នុងប្រទេសចិនផ្ទាល់​ដែលតែងតែត្រូវបានគេរិះគន់ច្រើន ជាពិសេសចេញពីសំណាក់ប្រព័ន្ធសារព័ត៌មានរបស់ប្រទេសលោកខាងលិច។ កត្តាប្រវត្តិសាស្រ្តដែលពាក់​ព័ន្ធទៅនឹងការចូលរួមចំណែករបស់ប្រទេសចិនក្នុងកិច្ចការនយោបាយប្រទេស​កម្ពុជា កាលពីសម័យខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជា ក៏ប្រហែល​ជាអាចជះឥទ្ធិពលផងដែរដល់ការយល់ឃើញរបស់បញ្ញវន្តខ្មែរទៅលើប្រទេសចិន។

កត្តាមួយទៀត អាចដោយសារតែអំណាចទន់ (Soft Power) របស់សហរដ្ឋអាមេរិកផ្ទាល់ ដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា តែងតែបង្ហាញនូវរូបភាពវិជ្ជមានរបស់សហរដ្ឋអាមេរិកក្នុងកិច្ចការ​សកលលោក ជាហេតុធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបញ្ញវន្តខ្មែរមួយចំនួន មើលឃើញប្រទេស​ចិនក្នុងរូបភាពអវិជ្ជមានជាងសហរដ្ឋអាមេរិក បើទោះបីជាសហរដ្ឋអាមេរិកផ្ទាល់ក៏ធ្លាប់បង្កើតនូវប្រវត្តិសាស្រ្តក៏ល្វីងជូរចត់ក្នុងប្រទេសកម្ពុជាផងដែរក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ១៩៧៥។

លទ្ធផលនៃការស្រាវជ្រាវនេះក៏បានបង្ហាញពីការយល់ឃើញវិជ្ជមានច្រើនទៅលើសហភាពអឺរ៉ុប និងប្រទេសជប៉ុន បើទោះបីជាខ្លាសេដ្ឋកិច្ចទាំងពីរនេះគឺជាដៃគូដ៏ស្អិតរមួតរបស់សហរដ្ឋអាមេរិកក្តី ជាពិសេសការយល់ឃើញទៅលើប្រទេសជប៉ុន។ ជាក់ស្តែង កត្តាអំណាចទន់ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមរូបភាពការវិនិយោគ និងការផ្តល់ជំនួយទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ដល់កម្ពុជារបស់មហាអំណាចទាំងពីរនេះ ប្រហែលជាបានជះឥទ្ធិពលដល់ការយល់ឃើញរបស់បញ្ញវន្តខ្មែរ។

លទ្ធផលស្រាវជ្រាវពេញលេញអំពីទស្សនៈបញ្ញវន្តខ្មែរ ទៅលើមហាអំណាចសេដ្ឋកិច្ចទាំងបួន មាននៅក្នុងអត្ថបទស្រាវជ្រាវដែលមានចំណងជើង “The Influence of Major Power Countries in Global and Regional Contexts: A Comparative Views of Cambodian Educated Group” របស់លោកបណ្ឌិត តូច សុធារី និងលោក លី តុង ដែលបានបោះពុម្ពផ្សាយក្នុង កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។

  • សូមចុចទីនេះដើម្បីអានអត្ថបទទាំងមូល
  • ចុចទីនេះដើម្បីទាញយកកាលិកបត្រទាំងមូល
អត្ថបទសំយោគ

ការ​នាំទិស​ប្រកាស

Next Post: Students’ Engagement and English Performance: A Case of Undergraduate Students in the University of Cambodia

ឆ្លើយ​តប បោះ​បង់​ការ​ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

លេខបន្ទាប់ (ភាសាអង់គ្លេស)

  • លេខទី២ ច្បាប់លេខ១
  • គ្រោងបោះពុម្ព៖ ខែមិថុនា ២០២៣
  • វិធីចូលរួមអត្ថបទ
  • សេចក្តីណែនាំបោះពុម្ព
  • ក្រមសីលធម៌បោះពុម្ព
  • ទម្រង់ចូលរួមអត្ថបទ
  • ទម្រង់ស្នើសមាជិកភាព
ខែ​កញ្ញា 2022
ច អ ព ព្រ សុ ស អា
 1234
567891011
12131415161718
19202122232425
2627282930  
    តុលា »
  • Facebook
  • Telegram
  • YouTube

ទស្សនាវដ្តីនិងកាលិកបត្រស្រាវជ្រាវ

  • Cambodian Journal of STEM and Educational Research
  • Cambodian Journal of Educational Development
  • Cambodian Journal of Educational Research

គ្រឹះស្ថានស្រាវជ្រាវសំខាន់ៗ

  • Cambodia Development Resource Institute (CDRI)

ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

  • មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
  • ទូរសារ៖ cjihss.academy@gmail.com
  • គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/
  • ខែ​មករា 2023
  • ខែ​ធ្នូ 2022
  • ខែ​តុលា 2022
  • ខែ​កញ្ញា 2022

រក្សាសិទ្ធិ © 2022 វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Powered by PressBook Media WordPress theme