Skip to content
  • (+855)12-250-887
  • cjihss.academy@gmail.com
  • អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារខេមរវិទូរ ជាន់ទី២

កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Cambodian Journal of Humanities and Social Sciences

  • ទំព័រដើម
  • អំពីកាលិកបត្រ
    • ចក្ខុវិស័យ និងបេសកកម្ម
    • គោលការណ៍កាលិកបត្រ
    • ក្រមសីលធម៌បោះពុម្ព
    • គោលការណ៍កម្មសិទ្ធិបញ្ញា
    • គោលការណ៍ពិនិត្យវិនិច្ឆ័យ
  • អត្ថបទបោះពុម្ព
    • អត្ថបទលេខចុងក្រោយ
    • អត្ថបទលេខមុនៗ
    • សម្រង់លទ្ធផលស្រាវជ្រាវ
    • វិឌីអូបង្ហាញអត្ថបទ
  • ទំព័រអ្នកស្រាវជ្រាវ
    • វិធីចូលរួមអត្ថបទ
    • សេចក្តីណែនាំបោះពុម្ព
    • ទម្រង់អត្ថបទគំរូ
    • ប្រកាសរកអត្ថបទ
  • គណកម្មការនិពន្ធ
    • ក្រុមប្រឹក្សាភិបាល
    • គណកម្មការនិពន្ធ
    • គណកម្មការពិនិត្យវិនិច្ឆ័យ
    • សំណើចូលរួមជាសមាជិក
  • សកម្មភាពផ្សេងៗ
    • ការពង្រឹងជំនាញស្រាវជ្រាវ
    • កម្មវិធីសិក្ខាសាលានានា
  • ទំនាក់ទំនង
  • គេហទំព័រ(វមវស)
  • ភាសាខ្មែរ
  • English
  • Toggle search form

ការ​សិក្សា​ទៅ​លើ​ជំងឺ​ថប់​បារម្ភ​របស់​និសិ្សត​វិស្វករ​នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ-19

Posted on 21 ខែ​មករា, 202329 ខែ​មករា, 2023 By tongly មិនមាន​មតិ​នៅលើ ការ​សិក្សា​ទៅ​លើ​ជំងឺ​ថប់​បារម្ភ​របស់​និសិ្សត​វិស្វករ​នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ-19 ទេ

ដោយ៖ លី តុង, មាឃ សារី, សូ សុធីរ​ និង ឃាង ធានី

សង្ខិត្តន័យ

ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្រិតជំងឺថប់បារម្ភរបស់ហ្ស៊ុង (Zung Self-Rating Anxiety Scale) ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីនិស្សិត។ និស្សិតវិស្វករឆ្នាំទី២នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៣២៩នាក់បានចូលរួមក្នុងការសិក្សានេះ។ លទ្ធផលបានបង្ហាញថា បើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក្តី ស្ថានភាពអារម្មណ៍ទូទៅរបស់និស្សិតស្ថិតក្នុងកម្រិតធម្មតា ប៉ុន្តែនិស្សិតស្រីហាក់មានទំនោរថប់បារម្ភ​ខ្ពស់ជាងនិស្សិតប្រុសបន្តិចបន្តួច។ 75.4% នៃនិស្សិតទាំងនោះមានអារម្មណ៍ធម្មតា ដោយឡែកមាននិស្សិតប្រមាណ 23.7% កើតជំងឺថប់បារម្ភកម្រិតស្រាលទៅកម្រិតមធ្យម។ លទ្ធផលក៏បានបង្ហាញថា មាននិស្សិតតែ៣នាក់ប៉ុណ្ណោះដែលស្ថិតក្នុងស្ថានភាពជំងឺថប់បារម្ភកម្រិតខ្ពស់និងខ្ពស់បំផុត។ អាការៈដូចជា “អន្ទះអន្ទែងនិងតក់ក្រហល់ខ្លាំងជាងធម្មតា”, “ភ័យខ្លាចដោយពុំដឹងមូលហេតុ”, “ឈឺក ឈឺក្បាល និងឈឺខ្នង” និង “ខ្សោយនិងឆាប់អស់កម្លាំង” គឺជាអាការៈជំងឺថប់បារម្ភមួយចំនួនក្នុងចំណោមអាការៈផ្សេងទៀត ដែលនិស្សិតបានជួបប្រទះក្នុងអំឡុងពេលនៃការកើតមានវិបត្តិកូវីដ-១៩នេះ។ លទ្ធផលនៃការសិក្សានេះ បានផ្តល់ឱ្យលោកគ្រូ-អ្នកគ្រូ អ្នកអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយនានា នូវទិដ្ឋភាពទូទៅនៃស្ថានភាពជំងឺថប់បារម្ភក្នុងចំណោមនិស្សិតកម្ពុជា ដើម្បីឱ្យពួកគេអាចធ្វើការសម្រេចចិត្តជាក់លាក់ណាមួយ សម្រាប់ជាដំណោះស្រាយសមស្របចំពោះបញ្ហាជំងឺផ្លូវចិត្តរបស់សិស្ស-និស្សិត ក្នុងបរិបទវិបត្តិកូវីដ-១៩ ឬអាចសម្រាប់វិបត្តិជំងឺរាតត្បាតសកលដែលអាចនឹងកើតមាននាពេលអនាគត។

ពាក្យគន្លឹះ ៖ ជំងឺថប់បារម្ភ, និស្សិតវិស្វករ​, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិបត្តិជំងឺកូវីដ-១៩, កម្រងសំណួរវាស់កម្រិតជំងឺថប់បារម្ភរបស់ហ្ស៊ុង

Abstract

The Covid-19 pandemic drastically transformed social and educational activities in Cambodia and the world. Social distancing, self-isolation and strict sanitation measures were commonplace. With the adoption of online learning and a must-follow social safety guidelines, students were facing difficulties not only in their study but also their mental and psychological well-being. This research aimed at assessing anxiety levels among 2nd year engineering students at the Institute of Technology of Cambodia (ITC). Zung’s Self-Rating Anxiety Scale (SAS) was used to collect data from 329 respondents. It was found that the overall students’ anxiety was at normal level despite female students felt a bit more anxious than male students. 75.4% of the students felt normal, 23.7% had mild to medium level of anxiety, and three students experienced high to extremely high levels of anxiety. Syndromes such as being (i) nervous and anxious than usual, (ii) afraid for no reason, (iii) bothered by headaches neck and back pain and (iv) weak and get tired easily etc. were among other anxiety syndromes reported by the students. These findings should provide an overview of students’ anxiety issues for teachers, educators and policy makers to make effective decisions to address students’ anxiety during the COVID-19 or future pandemic.

Key Words: Anxiety, engineering students, Institute of Technology of Cambodia, Covid-19, Zung’s Self-Rating Anxiety Scale (SAS)

លទ្ធផលស្រាវជ្រាវពេញលេញទាក់ទងនឹងប្រធានបទនេះ មាននៅក្នុងអត្ថបទស្រាវជ្រាវដែលមានចំណងជើង “ការសិក្សាទៅលើជំងឺថប់បារម្ភរបស់និស្សិតវិស្វករនៃវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាក្នុងបរិបទនៃវិបត្តិកូវីដ-១៩” ដោយ៖ លី តុង, មាឃ សារី, សូ សុធីរ​ និង ឃាង ធានី  ដែលបានបោះពុម្ពផ្សាយក្នុង កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។

  • សូមចុចទីនេះដើម្បីអានអត្ថបទទាំងមូល
  • ចុចទីនេះដើម្បីទាញយកកាលិកបត្រទាំងមូល
អត្ថបទស្រាវជ្រាវ (លេខទី១)

ការ​នាំទិស​ប្រកាស

Previous Post: ប្រាសាទជូនអនក្នុងខេត្តពោធិ៏សាត់៖ ប្រវត្តិ រចនាបថ និង រចនាសម្ព័ន្ធពាក់ព័ន្ធនឹងប្រាសាទ
Next Post: វិស័យទេសចរណ៍កម្ពុជា៖ បញ្ហាប្រឈម និងដំណោះស្រាយដើម្បីនិរន្តរភាពការអភិវឌ្ឍវិស័យទេសចរណ៍

Related Posts

Students’ Engagement and English Performance: A Case of Undergraduate Students in the University of Cambodia អត្ថបទស្រាវជ្រាវ (លេខទី១)
ប្រព័ន្ធ​ធារា​សាស្រ្ត​នៅ​តំបន់​ភាគ​ខាង​កើត​បន្ទាយ​​លង្វែក ក្នុង​ឃុំ កំពង់​ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល អត្ថបទស្រាវជ្រាវ (លេខទី១)
វិស័យទេសចរណ៍កម្ពុជា៖ បញ្ហាប្រឈម និងដំណោះស្រាយដើម្បីនិរន្តរភាពការអភិវឌ្ឍវិស័យទេសចរណ៍ អត្ថបទស្រាវជ្រាវ (លេខទី១)
ប្រាសាទជូនអនក្នុងខេត្តពោធិ៏សាត់៖ ប្រវត្តិ រចនាបថ និង រចនាសម្ព័ន្ធពាក់ព័ន្ធនឹងប្រាសាទ អត្ថបទស្រាវជ្រាវ (លេខទី១)
ទស្សនៈនិងឥរិយាបថទិញទឹកដោះគោស្រស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៖ ករណីសិក្សាលើអតិថិជនចំនួន១០០នាក់ អត្ថបទស្រាវជ្រាវ (លេខទី១)

ឆ្លើយ​តប បោះ​បង់​ការ​ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

លេខបន្ទាប់ (ភាសាអង់គ្លេស)

  • លេខទី២ ច្បាប់លេខ១
  • គ្រោងបោះពុម្ព៖ ខែមិថុនា ២០២៣
  • វិធីចូលរួមអត្ថបទ
  • សេចក្តីណែនាំបោះពុម្ព
  • ក្រមសីលធម៌បោះពុម្ព
  • ទម្រង់ចូលរួមអត្ថបទ
  • ទម្រង់ស្នើសមាជិកភាព
ខែ​មករា 2023
ច អ ព ព្រ សុ ស អា
 1
2345678
9101112131415
16171819202122
23242526272829
3031  
« ធ្នូ    
  • Facebook
  • Telegram
  • YouTube

ទស្សនាវដ្តីនិងកាលិកបត្រស្រាវជ្រាវ

  • Cambodian Journal of STEM and Educational Research
  • Cambodian Journal of Educational Development
  • Cambodian Journal of Educational Research

គ្រឹះស្ថានស្រាវជ្រាវសំខាន់ៗ

  • Cambodia Development Resource Institute (CDRI)

ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

  • មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
  • ទូរសារ៖ cjihss.academy@gmail.com
  • គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/
  • ខែ​មករា 2023
  • ខែ​ធ្នូ 2022
  • ខែ​តុលា 2022
  • ខែ​កញ្ញា 2022

រក្សាសិទ្ធិ © 2022 វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Powered by PressBook Media WordPress theme