កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម (កសវមវម) រីករាយស្វាគមន៍គ្រប់សំណៅអត្ថបទស្រាវជ្រាវ ពីគ្រប់មជ្ឈដ្ឋាន លើប្រធានបទទាក់ទងនឹងវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។ អ្នកនិព្វន្ត ឬអ្នកស្រាវជ្រាវទាំងឡាយដែលមានបំណងបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួន អាចផ្ញើសំណៅអត្ថបទមកគណកម្មការនិពន្ធរបស់ កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម តាមសារអេឡិកត្រូនិក ដោយធ្វើការបំពេញទម្រង់ដាក់ស្នើអត្ថបទខាងក្រោម។ សំណៅអត្ថបទស្រាវជ្រាវរបស់លោកអ្នកនឹងឆ្លងកាត់ការត្រួតពិនិត្យពីក្រុមប្រឹក្សាយោបល់ គណកម្មការនិពន្ធ និងគណកម្មការពិនិត្យវិនិច្ឆ័យ មុននឹងសម្រេចទទួលបោះពុម្ពក្នុងកាលិកបត្រ។
សូមបញ្ជាក់ថា នៅពេលដែលលោកអ្នកធ្វើការបោះពុម្ពក្នុងកាលិកបត្រនេះ លោកអ្នកបានទទួលស្គាល់ និងទទួលយកនូវគោលការណ៍មួយចំនួនទាក់ទងនឹងកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្វ ទៅលើអត្ថបទរបស់លោកអ្នក។
សេចក្តីណែនាំបោះពុម្ព | ក្រមសីលធម៌បោះពុម្ព | គោលការណ៍កាលិកបត្រ |
វិធីចូលរួមអត្ថបទ | គោលការណ៍កម្មសិទ្ធបញ្ញា | គោលការណ៍ពិនិត្យវិនិច្ឆ័យ |
ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
- មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
- ទូរសារ៖ cjihss.academy@gmail.com
- គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/