Skip to content
  • (+855)12-250-887
  • cjihss.academy@gmail.com
  • អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារខេមរវិទូរ ជាន់ទី២

កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Cambodian Journal of Humanities and Social Sciences

  • ទំព័រដើម
  • អំពីកាលិកបត្រ
    • ចក្ខុវិស័យ និងបេសកកម្ម
    • គោលការណ៍កាលិកបត្រ
    • ក្រមសីលធម៌បោះពុម្ព
    • គោលការណ៍កម្មសិទ្ធិបញ្ញា
    • គោលការណ៍ពិនិត្យវិនិច្ឆ័យ
  • អត្ថបទបោះពុម្ព
    • អត្ថបទលេខចុងក្រោយ
    • អត្ថបទលេខមុនៗ
    • សម្រង់លទ្ធផលស្រាវជ្រាវ
    • វិឌីអូបង្ហាញអត្ថបទ
  • ទំព័រអ្នកស្រាវជ្រាវ
    • វិធីចូលរួមអត្ថបទ
    • សេចក្តីណែនាំបោះពុម្ព
    • ទម្រង់អត្ថបទគំរូ
    • ប្រកាសរកអត្ថបទ
  • គណកម្មការនិពន្ធ
    • ក្រុមប្រឹក្សាភិបាល
    • គណកម្មការនិពន្ធ
    • គណកម្មការពិនិត្យវិនិច្ឆ័យ
    • សំណើចូលរួមជាសមាជិក
  • សកម្មភាពផ្សេងៗ
    • ការពង្រឹងជំនាញស្រាវជ្រាវ
    • កម្មវិធីសិក្ខាសាលានានា
  • ទំនាក់ទំនង
  • គេហទំព័រ(វមវស)
  • ភាសាខ្មែរ
  • English
  • Toggle search form

វិធីចូលរួមអត្ថបទ

ដំណើរការនៃការទទួលសំណើសំណៅអត្ថបទស្រាវជ្រាវ ការត្រួតពិនិត្យ ការពិនិត្យវិនិច្ឆ័យ និងការទទួលបោះពុម្ពអត្ថបទក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម (កសវមវស) នឹងអនុវត្តតាមជំហានសំខាន់ៗដូចបង្ហាញក្នុងរូបខាងក្រោម៖

ដំណាក់កាលដាក់ស្នើនិងបោះពុម្ពអត្ថបទស្រាវជ្រាវ

ការរៀបចំសំណៅអត្ថបទស្រាវជ្រាវ

និស្សិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវដែលចាប់អារម្មណ៍ចង់បោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួនក្នុង កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យា​សាស្រ្តសង្គម អាចរៀបចំសំណៅអត្ថបទទៅតាម ទម្រង់អត្ថបទកាលិកបត្រ របស់ កសវមវស ដោយលោកអ្នកអាចទាញយកបានចេញពីគេហទំព័រនេះផ្ទាល់នៅត្រង់ ទំព័រអ្នកស្រាវជ្រាវ។ អ្នកស្រាវជ្រាវទាំងអស់អាចសិក្សាលម្អិតទៅលើ គោលការណ៍ និង សេចក្តីណែនាំបោះពុម្ព របស់ កសវមវស តាមតំណដែលបានផ្តល់ជូននេះ។

ការដាក់ស្នើអត្ថបទសម្រាប់ពិនិត្យបោះពុម្ព

អ្នកស្រាវជ្រាវទាំងឡាយអាចដាក់ស្នើសំណៅអត្ថបទរបស់ខ្លួនដើម្បីទទួលបានការត្រួតពិនិត្យ វិនិច្ឆ័យ និងបោះពុម្ពក្នុងកាលិកបត្រមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម តាមវិធីពីរយ៉ាងដូចខាងក្រោម៖

  • វិធីទី១៖ ការដាក់ស្នើដោយបំពេញទម្រង់

សំណៅអត្ថបទស្រាវជ្រាវទាំងអស់ អាចនឹងធ្វើការដាក់ស្នើមកកាន់ក្រុមប្រឹក្សានិពន្ធ និងគណកម្មការបច្ចេកទេសរបស់ កសវមវស ដើម្បីត្រួតពិនិត្យ និងវិនិច្ឆ័យ ដោយបំពេញនូវ ទម្រង់ដាក់ស្នើអត្ថបទ ព្រមទាំងផ្តល់នូវព័ត៌មានចាំបាច់មួយចំនួនក្នុងទម្រង់នេះ។

  • វិធីទី២៖ ការផ្ញើតាមរយៈសារអេឡិកត្រូនិក

អ្នកស្រាវជ្រាវទាំងឡាយក៏អាចដាក់ស្នើអត្ថបទស្រាវជ្រាវរបស់ខ្លួនមកកាន់ទំនាក់ទំនង៖ cjihss.academy@gmail.com។ ចំពោះការផ្ញើសំណៅអត្ថបទតាមរយៈសារអេឡិកត្រូនិក សូមជួយផ្តល់ព័ត៌មានបន្ថែមដូចជា៖ ឈ្មោះ ទីកន្លែងការងារ លេខទូរស័ព្ទទំនាក់ទំនងជាដើម។

ការជូនដំណឹងដល់អ្នកស្រាវជ្រាវ

បន្ទាប់​ពីអត្ថបទរបស់អ្នកត្រូវបានដាក់ស្នើរួចរាល់ អ្នក​នឹង​ទទួល​បាន​សារអេឡិកត្រូនិកមួយ​បញ្ជាក់​ពីដំណាក់កាលបន្តបន្ទាប់នៃការត្រួតពិនិត្យ និងវិនិច្ឆ័យលើអត្ថបទដោយគណកម្មការនិពន្ធ និងអ្នកពិនិត្យវិនិច្ឆ័យ។ លោកអ្នកអាចតាមដានដំណាក់កាលបន្តបន្ទាប់នៃការត្រួតពិនិត្យអត្ថបទរបស់អ្នកដោយចុចលើតំណដែលនឹងផ្ញើជូនក្នុងសារអេឡិកត្រូនិកដំបូងដែលអ្នកទទួលបាន។

ការទទួលយកឬការបដិសេធ

អត្ថបទស្រាវជ្រាវដែលបានឆ្លងការការពិនិត្យដោយមធ្យ័តពីគណកម្មការនិពន្ធ អ្នកបច្ចេកទេស និងអ្នកពិនិត្យវិនិច្ឆ័យ (Reviewer) នឹងត្រូវឆ្លងកាត់ការសម្រេចថា មានគុណភាពគ្រប់គ្រាន់ ឬបានបំពេញតាមស្តង់ដារ ឬគោលការណ៍កាលិកបត្រត្រឹមត្រូ​​វឬទេ។

១- ការទទួលយក

អត្ថបទស្រាវជ្រាវដែលបានឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការនិពន្ធ និងអ្នកពិនិត្យវិនិច្ឆ័យ ព្រមទាំងទទួលបាននូវការកែតម្រូវដ៏សមស្របពីអ្នកស្រាវជ្រាវ នឹងត្រូវវិនិច្ឆ័យទទួលយកដើម្បីបោះពុម្ពក្នុងលេខ ឬច្បាប់បន្តបន្ទាប់របស់កាលិកបត្រ កសវមវស។

២- ការបដិសេធ

ក្នុងករណីអត្ថបទស្រាវជ្រាវ ក្រោយពីទទួលបានការកែសម្រួលពីអ្នកស្រាវជ្រាវរួចរាល់ និងមិនអាចបំពេញតាមលក្ខខណ្ឌគុណភាពរបស់កាលិកបត្រ អត្ថបទនោះនឹងត្រូវបានបដិសេធ ដោយមានការជូនដំណឹងដល់អ្នកស្រាវជ្រាវដោយផ្ទាល់តាមរយៈសារអេឡិកត្រូនិក។ អត្ថបទស្រាវជ្រាវដែលនឹងត្រូវបដិសេធ ប្រសិនពិនិត្យឃើញថាមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

  • កង្វះខាតពីភាពដើម (Originality) ឬពុំមានសារៈសំខាន់ក្នុងន័យស្រាវជ្រាវ
  • មានកំហុសអក្ខរាវិរុទ្ធនិងភាសាច្រើនលើសលុប
  • បង្កើតនូវបញ្ហាអសីលធម៌ដោយអចេតនា
  • ការលួចចម្លង និងបង្កើតនូវកំហុសទាក់ទងនឹងកម្មសិទ្ធបញ្ញា
  • អ្នកស្រាវជ្រាវពុំបានធ្វើការកែតម្រូវឱ្យបានសមស្របតាមអនុសាសន៍របស់អ្នកពិនិត្យវិនិច្ឆ័យ
  • មិនអនុលោមតាមគោលការណ៍ណែនាំរបស់កាលិកបត្រ

ការបោះពុម្ពផ្សាយ

អត្ថបទស្រាវជ្រាវដែលឆ្លងកាត់ការត្រួតពិនិត្យ និងបាន​បំពេញ​គ្រប់លក្ខខណ្ឌ​ទាំង​អស់​ខាង​លើ​ ​នឹង​ត្រូវរៀបចំ​បោះពុម្ព​តាមកាលកំណត់បោះពុម្ពនៃលេខ ឬច្បាប់បន្តបន្ទាប់របស់កាលិកបត្រ។ បន្ទាប់​ពី​បោះពុម្ព​រួចរាល់ តំណ​អត្ថបទ និង​វិញ្ញាបនបត្រ​អេឡិចត្រូនិកបញ្ជាក់ពីការចូលរួមអត្ថបទ​នឹង​ត្រូវ​ផ្ញើ​ទៅ​កាន់អ្នកស្រាវជ្រាវដោយផ្ទាល់តាមរយៈសារអេឡិកត្រូនិក។

ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

  • មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
  • ទូរសារ៖ cjihss.academy@gmail.com
  • គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/

លេខបន្ទាប់ (ភាសាអង់គ្លេស)

  • លេខទី២ ច្បាប់លេខ១
  • គ្រោងបោះពុម្ព៖ ខែមិថុនា ២០២៣
  • វិធីចូលរួមអត្ថបទ
  • សេចក្តីណែនាំបោះពុម្ព
  • ក្រមសីលធម៌បោះពុម្ព
  • ទម្រង់ចូលរួមអត្ថបទ
  • ទម្រង់ស្នើសមាជិកភាព
ខែ​មីនា 2023
ច អ ព ព្រ សុ ស អា
 12345
6789101112
13141516171819
20212223242526
2728293031  
« មករា    
  • Facebook
  • Telegram
  • YouTube

ទស្សនាវដ្តីនិងកាលិកបត្រស្រាវជ្រាវ

  • Cambodian Journal of STEM and Educational Research
  • Cambodian Journal of Educational Development
  • Cambodian Journal of Educational Research

គ្រឹះស្ថានស្រាវជ្រាវសំខាន់ៗ

  • Cambodia Development Resource Institute (CDRI)

ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

  • មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
  • ទូរសារ៖ cjihss.academy@gmail.com
  • គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/
  • ខែ​មករា 2023
  • ខែ​ធ្នូ 2022
  • ខែ​តុលា 2022
  • ខែ​កញ្ញា 2022

រក្សាសិទ្ធិ © 2022 វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Powered by PressBook Media WordPress theme