Skip to content
  • (+855)12-250-887
  • cjihss.academy@gmail.com
  • អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា អគារខេមរវិទូរ ជាន់ទី២

កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Cambodian Journal of Humanities and Social Sciences

  • Home
  • About Journal
    • Vision & Mission
    • Journal Principles
    • Publication Ethics
    • Copyright Guideline
    • Review Guidelines
  • Our Publication
    • Most Current Volume
    • Previous Volume Articles
    • Key Paper’s Findings
    • Journal Presentations
  • For Authors
    • How to Submit Paper
    • Publication Guidelines
    • Journal Templates
    • Call for Papers
  • Journal Editorial
    • Advisory Board
    • Journal Editors
    • Journal Reviewers
    • Become Membership
  • Our Activities
    • Research Trainings
    • Workshop & Conferences
  • Contact
  • IHSS Home
  • ភាសាខ្មែរ
  • English
  • Toggle search form

Copyright Guideline

កសវមវស​ ចាត់ទុកថា ការលួចចម្លងស្នាដៃរបស់អ្នកស្រាវជ្រាវ អ្នកនិពន្ធ ឬចេញពីឯកសារសារផ្សេងៗ ក្នុងទម្រង់ជាគំនិត ដំណើរការ លទ្ធផល ឬពាក្យសម្ដីជាដើម ដោយពុំមានការទទួលស្គាល់ពីម្ចាស់កម្មសិទ្ធ នឹងចាត់ទុកថាជាបទល្មើសមួយដែល “កសវមវស” មិនអាចទទួលយកបាន។ ជាមួយនឹងឆន្ទៈនេះ កសវមវស មានគោលការណ៍តឹងរ៉ឹងប្រឆាំងនឹងទង្វើដែលគ្មានសីលធម៌នៃការចម្លងស្នាដៃ ឬការលួចចម្លងក្នុងទម្រង់ណាមួយ ដោយគណៈកម្មការនិពន្ធ និងក្រុមការងារបច្ចេកទេសកាលិកបត្រនឹងចាត់វិធានការសមស្រប និងជាក់លាក់ ដើម្បីបង្ការនូវបញ្ហាទាំងនេះ។

គណៈកម្មការនិពន្ធ និងក្រុមការងារបច្ចេកទេសកាលិកបត្រ ក៏ស្វាគមន៍ផងដែរនូវមតិយោបល់របស់អ្នកអានទាំងឡាយ ក្នុងករណីពិនិត្យឃើញមានស្នាដៃបោះពុម្ពដោយកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មានកំហុសទាក់ទងការលួចចម្លង ឬល្មើសកម្មសិទ្ធបញ្ញា ដើម្បី កសវមវស នឹងចាត់វិធានការឱ្យបានសមស្រប ក្នុងគោលដៅរក្សានូវតម្លៃសីលធម៌ក្នុងនាមអ្នកស្រាវជ្រាវ។

ប្រភេទការលួចចម្លងដែលនឹងត្រូវពិចារណាដោយ “កសវមវស“

កសវមវស នឹងពិចារណាទៅលើប្រភេទនៃការលួចចម្លងស្នាដៃទាក់ទងនឹងកម្មសិទ្ធបញ្ញាបួនប្រភេទដូចខាងក្រោម៖

1. ការលួចចម្លងទាំងស្រុង៖ សំដៅដល់ការយកខ្លឹមសារដែលបានបោះពុម្ពពីមុនរួចហើយ ដោយគ្មានការផ្លាស់ប្តូរណាមួយចំពោះអត្ថបទ បញ្ញត្តិ គំនិត ឃ្លាឃ្លោង ឬទិន្នន័យទាល់តែសោះ បើទោះបីជាមានការដាក់យោង (Citation) ត្រឹមត្រូវក៏ដោយ។ ការលួចចម្លងប្រភេទនេះ កសវមវស ចាត់ទុកថាជាបទល្មើសកម្មសិទ្ធបញ្ញាកម្រិតធ្ងន់ធ្ងរបំផុត។

2. ការលួចចម្លងដោយផ្នែក៖ សំដៅដល់ការយកខ្លឹមសារ គំនិត ឬលទ្ធផលស្រាវជ្រាវ ពីប្រភពផ្សេងៗមកច្របាច់បញ្ចូលគ្គ្នា ហើយអ្នកស្រាវជ្រាវប្រឹងប្រែងពន្យល់ បកស្រាយឡើងវិញយ៉ាងទូលំទូលាយ បើទោះបីជាមានការដាក់យោង (Citation) ត្រឹមត្រូវក៏ដោយ។

៣.​ ការដកស្រង់និងការយោងមិនត្រឹមត្រូវ៖ សំដៅដល់ការដកស្រង់គំនិត លទ្ធផល ឬដំណើរការចេញពីផ្នែកណាមួយពីប្រភពផ្សេងៗ ដោយពុំមានការសម្រួលឃ្លាឃ្លោង (Paraphrase) និងពុំមានការដាក់យោង (Citation) ឱ្យបានត្រឹមត្រូវ។

៤.​ ការលួចចម្លងស្នាដៃខ្លួនឯង៖ សំដៅដល់ការប្រើប្រាស់ឡើងវិញជាផ្នែក ឬចំណុចណាមួយទាំងស្រុងចេញពីការស្រាវជ្រាវ ឬស្នាដៃរបស់ខ្លួនដែលបានបោះពុម្ពពីមុន។ កសវមវស ចាត់ទុក “ការលួចចម្លងស្នាដៃខ្លួនឯង” គឺជាករណីដែលអ្នកនិពន្ធ ឬអ្នកស្រាវជ្រាវនោះបានផ្ញើអត្ថបទស្រាវជ្រាវរបស់ខ្លួនក្នុងគោលបំណងបោះពុម្ពផ្សាយឡើងវិញនូវការងារដែលបានបោះពុម្ពពីមុនរបស់ពួកគេ។

កសវមវស នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអត្ថបទស្រាវជ្រាវទាំងឡាយណាដែលរកឃើញមាននូវកំហុសកម្មសិទ្ធបញ្ញាបើទោះបីជាអត្ថបទនោះបានបោះពុម្ពរួចហើយក្តីក្នុងកាលិកបត្រមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។ ចំពោះអត្ថបទស្រាវជ្រាវដែលបានបោះពុម្ពផ្សាយរួចហើយ និងត្រូវបានរកឃើញថាមានការលួចចម្លងស្នាដៃអ្នកដទៃ ឬមានល្មើសកម្មសិទ្ធបញ្ញាពិតប្រាកដមែន អត្ថបទនោះនឹងត្រូវលុបចោលទាំងស្រុងពីគេហទំព័រ កសវមវស និងប្រភពផ្សេងទៀតដែលមានផ្សព្វផ្សាយអត្ថបទនេះ ដោយពុំចាំបាច់ជូនដំណឹងដល់អ្នកស្រាវជ្រាវ ឬម្ចាស់អត្ថបទ។

វិធានការចំពោះករណីមានការលួចចម្លង

ក្នុងករណី កសវមវស ពិនិត្យឃើញមានបញ្ហាល្មើសកម្មសិទ្ធបញ្ញានៅក្នុងអត្ថបទដែលបានដាក់ស្នើពិនិត្យ និងបោះពុម្ព កសវមវស នឹងចាត់វិធានការដូចខាងក្រោម៖

  • គណកម្មការកាលិកបត្រនឹងជូនដំណឹងដល់អ្នកពិនិត្យវិនិច្ឆ័យ ជួយពិនិត្យនិងសម្រេចពីបទល្មើសកម្មសិទ្ធបញ្ញា។
  • ប្រសិនបើពិនិត្យឃើញមានភស្តុតាងជាក់នៃការលួចចម្លង អ្នកត្រួតពិនិត្យនឹងស្នើសុំដល់ម្ចាស់អត្ថបទធ្វើការពន្យល។
  • ប្រសិនបើម្ចាស់អត្ថបទពុំបានឆ្លើយតប ឬពន្យល់ឱ្យបានសមស្របក្នុងរយៈពេលកំណត់ណាមួយទេនោះ សំណៅអត្ថបទនោះនឹងត្រូវដកចេញពី “បញ្ជីអត្ថបទ” ត្រូវត្រួតពិនិត្យបោះពុម្ពក្នុងកាលិកបត្រមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។

សូមពិនិត្យមើលដំណើរការលម្អិតនៃការដាក់ស្នើអត្ថបទ ដោយមានដំណាក់កាលផ្សេងៗនៃការបដិសេធ ឬទទួលយកអត្ថបទស្រាវជ្រាវមកពិនិត្យ និងបោះពុម្ពក្នុងតំណខាងក្រោម។

វិធីចូលរួមអត្ថបទបោះពុម្ព

ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

  • មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
  • ទូរសារ៖ cjihss.academy@gmail.com
  • គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/

Next Issue (In English)

  • Volume 2, Issue 1
  • June, 2023
  • How to Submit Paper
  • Publication Guidelines
  • Publication Ethics
  • Article Submit Form
  • Membership Form

Updated News

January 2023
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Dec    
  • Facebook
  • Telegram
  • YouTube

ទស្សនាវដ្តីនិងកាលិកបត្រស្រាវជ្រាវ

  • Cambodian Journal of STEM and Educational Research
  • Cambodian Journal of Educational Development
  • Cambodian Journal of Educational Research

គ្រឹះស្ថានស្រាវជ្រាវសំខាន់ៗ

  • Cambodia Development Resource Institute (CDRI)

ទំនាក់ទំនង៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

  • មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ទូរស័ព្ទ/តេឡេក្រាម៖ (+855)99-781-184
  • ទូរសារ៖ cjihss.academy@gmail.com
  • គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/
  • October 2022
  • September 2022

រក្សាសិទ្ធិ © 2022 វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

Powered by PressBook Media WordPress theme