កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានរៀបចំ និងកំណត់គោលការណ៍មួយចំនួនសម្រាប់ការទទួល ពិនិត្យ និងបោះពុម្ពសំណៅអត្ថបទស្រាវជ្រាវពីមជ្ឈដ្ឋានអ្នកស្រាវជ្រាវទាំងឡាយ។ ការកំណត់ចេញនូវគោលការណ៍នេះ គឺក្នុងន័យរក្សា និងពង្រឹងនូវប្រសិទ្ធភាព គុណភាព និងតម្លាភាពក្នុងការបោះពុម្ពអត្ថបទ។ អ្នកស្រាវជ្រាវទាំងឡាយគប្បីស្វែងយល់ពីគោលការណ៍របស់កាលិកបត្រឱ្យបានច្បាស់មុននឹងផ្ញើសំណៅអត្ថបទមកកាន់ក្រុមប្រឹក្សានិពន្ធដើម្បីត្រួតពិនិត្យ វិនិច្ឆ័យ និងទទួលបោះពុម្ពក្នុងច្បាប់នីមួយៗរបស់ខ្លួន។
១) អំពីការចូលរួមអត្ថបទ
កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានអនុវត្តនូវគោលការណ៍ពិនិត្យវិនិច្ឆ័យតាមបែប Double-Blind Peer Review ដើម្បីធានាបាននូវគុណភាពនៃអត្ថបទបោះពុម្ពរបស់ខ្លួន។ ចំពោះព័ត៌មានលម្អិតនានាទាក់ទងនឹងដំណាក់កាលផ្សេងនៃការចូលរួមបោះពុម្ព និងការពិនិត្យវិនិច្ឆ័យ អាចចូលទៅកាន់គេហទំព័រត្រង់ គោលការណ៍ពិនិត្យវិនិច្ឆ័យ។
២) គោលការណ៍ពិនិត្យវិនិច្ឆ័យ (Peer Review)
កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានអនុវត្តនូវគោលការណ៍ពិនិត្យវិនិច្ឆ័យតាមបែប Double-Blind Peer Review ដើម្បីធានាបាននូវគុណភាពនៃអត្ថបទបោះពុម្ពរបស់ខ្លួន។ ចំពោះព័ត៌មានលម្អិតនានាទាក់ទងនឹងដំណាក់កាលផ្សេងនៃការចូលរួមបោះពុម្ព និងការពិនិត្យវិនិច្ឆ័យ អាចចូលទៅកាន់គេហទំព័រត្រង់ គោលការណ៍ពិនិត្យវិនិច្ឆ័យ។
៣) កម្មសិទ្ធិ និងការគ្រប់គ្រងអត្ថបទ
គ្រប់អត្ថបទទាំងឡាយដែលទទួលបានការបោះពុម្ពក្នុង កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នឹងត្រូវគ្រប់គ្រងដោយកាលិកបត្រផ្ទាល់។ អ្នកនិពន្ធ និងអ្នកស្រាវជ្រាវទទួលបានសិទ្ធជាម្ចាស់អត្ថបទដោយស្វ័យប្រវត្តិ។
៤) តម្លៃសម្រាប់ការបោះពុម្ព
ការបោះពុម្ពអត្ថបទស្រាវជ្រាវក្នុងកាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ពុំតម្រូវឱ្យមានការបង់ថវិកានោះទេ។ អ្នកស្រាវជ្រាវទាំងឡាយអាចចូលរួម ឬដាក់ស្នើអត្ថបទរបស់ខ្លួនសម្រាប់ការត្រួតពិនិត្យ និងបោះពុម្ពទៅតាមកាលបរិច្នេទនៃការបោះពុម្ពសម្រាប់ភាសានីមួយៗដូចខាងក្រោម៖
- ច្បាប់លេខ១៖ អត្ថបទបោះពុម្ពជាភាសាអង់គ្លេស (ខែមេសារៀងរាល់ឆ្នាំ)
- ច្បាប់លេខ២៖ អត្ថបទបោះពុម្ពជាភាសាខ្មែរ (ខែតុលារៀងរាល់ឆ្នាំ)
៥) ដំណោះស្រាយក្នុងករណីមានកំហុសឆ្គង
ក្នុងករណីមានកំហុសឆ្គងណាមួយកើតឡើងទាក់ទងនឹងកម្មសិទ្ធបញ្ញា ការដាក់ឯកសារយោង ទិន្នន័យមិនច្បាស់លាស់ ឬបញ្ហាពាក់ព័ន្ធផ្សេងទៀត ក្រុមប្រឹក្សានិពន្ធរបស់កាលិកបត្រ នឹងអនុវត្តវិធានការដំណោះស្រាយដូចខាងក្រោម៖
- ចំពោះកំហុសឆ្គងទាក់ទងនឹងភាពមិនច្បាស់លាស់នៃទិន្នន័យ គណៈកម្មការនិពន្ធនឹងធ្វើការស្នើសុំទិន្នន័យដើមពីអ្នកស្រាវជ្រាវដើម្បីធ្វើការផ្ទៀតផ្ទាត់។
- ក្នុងករណីដែលការដាក់ឯកសារយោង ឬការដាក់យោងមិនត្រឹមត្រូវតាមគោលការណ៍កំណត់ គណកម្មការនិពន្ធនឹងផ្ញើសំណៅអត្ថបទទៅកាន់អ្នកស្រាវជ្រាវដើម្បីកែតម្រូវឡើងវិញ។
- ចំពោះកំហុសឆ្គងពាក់ព័ន្ធនឹងកម្មសិទ្ធបញ្ញាដូចជា៖ … គណកម្មការនិពន្ធនឹងស្នើសុំការពន្យល់លម្អិត ឬផ្ញើសំណៅអត្ថបទទៅកាន់អ្នកស្រាវជ្រាវដើម្បីកែតម្រូវឡើងវិញ។
- ក្នុងករណីគ្មានការឆ្លើយតបមកវិញពីអ្នកស្រាវទាក់ទងនឹងកំហុសនានា គណកម្មការនិពន្ធនឹងបដិសេដមិនទទួលពិនិត្យ ឬបោះពុម្ពអត្ថបទនោះក្នុងកាលិកបត្រលេខណាទាំងអស់របស់យើង។
ទំនាក់ទំនង៖
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
មហាវិថីសហព័ន្ធរុស្ស៊ី អគារខេមរវិទូរ ជាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា
ទូរស័ព្ទ/តេឡេក្រាម៖ (+855)12-250-887
ទូរសារ៖ cjihss.academy@gmail.com
គេហទំព័រ៖ https://ihss.rac.gov.kh/ihss-journal/