April 20, 2024

បណ្ឌិត ផុន កសិកា

ប្រាសាទបាយ័នកសាងនៅក្នុងរាជចក្រពត្រាធិរាជ ព្រះបាទជ័យវរ្ម័នទី៧ ដែលមានចម្លាក់ក្រឡោតទាបឆ្លាក់នៅតាមថែវខាងក្នុង និងខាងក្រៅ ព្រមទាំងចម្លាក់ផ្សេងៗជាច្រើនទៀតនៅតាមផ្ដែរ ហោរជាងនិង សសរ។ មានចម្លាក់មួយផ្ទាំងឆ្លាក់នៅថែវខាងក្រៅ ទិសខាងលិចស្លាបខាងជើង រៀបរាប់អំពីក្បួនដង្ហែរបស់ព្រះមហាក្សត្រ ដែលយើងសន្និដ្ឋានថា មិនមែននរណាក្រៅពី «ព្រះបាទជ័យវរ្ម័នទី៧» ឡើយ។...