បញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាសតូចនិងមធ្យមនៅកម្ពុជា៖ ករណីសិក្សាហាងកាហ្វេក្នុងស្រុកចំនួន៥ ក្នុងក្រុងភ្នំពេញ

របាយការណ៍ស្រាវជ្រាវ

បញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាសតូចនិងមធ្យមនៅកម្ពុជា៖ ករណីសិក្សាហាងកាហ្វេក្នុងស្រុកចំនួន៥ ក្នុងក្រុងភ្នំពេញ

ចេញផ្សាយនៅថ្ងៃទី៖ May. 30th, 2024

ទាញយកឯកសារអេឡិចត្រូនិច

ទំនោរនៃការទទួលទានកាហ្វេនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ នឹងបានជម្រុញឱ្យមានការវិនិយោគកាន់តែច្រើនឡើងនៃអាជីវកម្មកាហ្វេបែបទំនើប ដែលក្នុងនោះអាជីវកម្មទាំងនេះ ក៏បានបង្កើតនូវឱកាសការងារ និងការប្រកួតប្រជែងរវាងអាជីវកម្មហាងកាហ្វេម្ចាស់ស្រុក និងហាងកាហ្វេម៉ាកផលិតផលបរទេសផងដែរ។ ការសិក្សានេះមានវត្ថុបំណងចម្បងគឺ (១) សិក្សាពីបញ្ហាប្រឈមដែលហាងកាហ្វេក្នុងស្រុកបាននឹងកំពុងជួបប្រទះ ក្នុងបរិបទនៃការប្រកួតប្រជែងជាមួយនឹងហាងកាហ្វេម៉ាកផលិតផលបរទេស និង (២) សិក្សាពីឱកាសអាជីវកម្មដែលហាងកាហ្វេក្នុងស្រុកអាចបង្កើតបានក្នុងបរិបទនៃការប្រកួតប្រជែងនេះ។ ការសិក្សានេះប្រើវិធីសាស្រ្តស្រាវជ្រាវបែបចម្រុះ (Mixed Research Methodology) ទៅលើសំណាកគម្រូដែលជាស្ថាបនិក ឬអ្នកគ្រប់គ្រងអាជីវកម្មហាងកាហ្វេក្នុងស្រុកចំនួន ៥រូប និងបុគ្គលិកបម្រើការងារក្នុងហាងកាហ្វេចំនួន ២៤រូប។ លទ្ធផលបង្ហាញថា ឱកាសអាជីវកម្មហាងកាហ្វនៅកម្ពុជា នៅតែមានការកើនឡើងជានិច្ច បើទោះបីជាអាជីវកម្មទាំងនោះ អាចនឹងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ប្រភពដើមទុន ការពង្រឹងសេវកាកម្ម រសជាតិ និងគុណភាពកាហ្វេក្តី។ អាជីវកម្មកាហ្វេនេះ បានចូលរួមបង្កើតការងារសម្រាប់យុវជនកម្ពុជាទាំងអ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាអ្នកដែលមានប្រភពមកពីខេត្តនានាក្តី។ ក្រៅពីឱកាសកាងារ បុគ្គលិកទាំងនោះ ថែមទាំងអាចពង្រឹងសេដ្ឋកិច្ចគ្រួសារ និងពង្រីកឱកាសសម្រាប់ការសិក្សាបន្ថែមផងដែរ។

Loading...