របាយការណ៍ស្រាវជ្រាវ

May. 30th, 2024 • របាយការណ៍ស្រាវជ្រាវ
Smart City: Framework, Experience and Lesson-Learned for Cambodia

Smart city initiatives are becoming the trends toward not only to enhance social and economic development, but also to address specific challenges and issues arised from urbanization processes and climate changes etc. This paper looks at smart city from theoretical framework and strategic development perspective. The paper also identifies strategic experiences of some nations in developing their smart cities to be lesson-learned for Cambodia. As for global context, smart city framework involves utilizing technology, ICT and IoTs etc. to embed in its management and development processes. Smart City possesses six key elements namely (1) Smart Government, (2) Smart Environment, (3) Smart Economy, (4) Smart People, (5) Smart Mobility and (6) Smart Living. Learning from the experiences of some countries, smart city development project should focus on the country’s own context in term of technology, economic and social settings etc. From theoretical framework, the success of smart city initiative needs to involve three core principles: People, Processes, and Technology. For Cambodia, the government and all involved stakeholders should have clear vision and concrete policy so that smart city initiative will become a reality. Conceptualizing Cambodian situations as well as the experiences of some countries, these six development strategies are recommended: (1) define clearly the community for smart city, (2) study the community, (3) define key economic drivers, (4) develop smart city policy and framework (5) engage the citizen and (6) encourage private secotors for more investment.

អានបន្ថែមទៀត

May. 30th, 2024 • របាយការណ៍ស្រាវជ្រាវ
បញ្ហាប្រឈម និងឱកាសសម្រាប់សហគ្រាសតូចនិងមធ្យមនៅកម្ពុជា៖ ករណីសិក្សាហាងកាហ្វេក្នុងស្រុកចំនួន៥ ក្នុងក្រុងភ្នំពេញ

ទំនោរនៃការទទួលទានកាហ្វេនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងទីក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ នឹងបានជម្រុញឱ្យមានការវិនិយោគកាន់តែច្រើនឡើងនៃអាជីវកម្មកាហ្វេបែបទំនើប ដែលក្នុងនោះអាជីវកម្មទាំងនេះ ក៏បានបង្កើតនូវឱកាសការងារ និងការប្រកួតប្រជែងរវាងអាជីវកម្មហាងកាហ្វេម្ចាស់ស្រុក និងហាងកាហ្វេម៉ាកផលិតផលបរទេសផងដែរ។ ការសិក្សានេះមានវត្ថុបំណងចម្បងគឺ (១) សិក្សាពីបញ្ហាប្រឈមដែលហាងកាហ្វេក្នុងស្រុកបាននឹងកំពុងជួបប្រទះ ក្នុងបរិបទនៃការប្រកួតប្រជែងជាមួយនឹងហាងកាហ្វេម៉ាកផលិតផលបរទេស និង (២) សិក្សាពីឱកាសអាជីវកម្មដែលហាងកាហ្វេក្នុងស្រុកអាចបង្កើតបានក្នុងបរិបទនៃការប្រកួតប្រជែងនេះ។ ការសិក្សានេះប្រើវិធីសាស្រ្តស្រាវជ្រាវបែបចម្រុះ (Mixed Research Methodology) ទៅលើសំណាកគម្រូដែលជាស្ថាបនិក ឬអ្នកគ្រប់គ្រងអាជីវកម្មហាងកាហ្វេក្នុងស្រុកចំនួន ៥រូប និងបុគ្គលិកបម្រើការងារក្នុងហាងកាហ្វេចំនួន ២៤រូប។ លទ្ធផលបង្ហាញថា ឱកាសអាជីវកម្មហាងកាហ្វនៅកម្ពុជា នៅតែមានការកើនឡើងជានិច្ច បើទោះបីជាអាជីវកម្មទាំងនោះ អាចនឹងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ប្រភពដើមទុន ការពង្រឹងសេវកាកម្ម រសជាតិ និងគុណភាពកាហ្វេក្តី។ អាជីវកម្មកាហ្វេនេះ បានចូលរួមបង្កើតការងារសម្រាប់យុវជនកម្ពុជាទាំងអ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាអ្នកដែលមានប្រភពមកពីខេត្តនានាក្តី។ ក្រៅពីឱកាសកាងារ បុគ្គលិកទាំងនោះ ថែមទាំងអាចពង្រឹងសេដ្ឋកិច្ចគ្រួសារ និងពង្រីកឱកាសសម្រាប់ការសិក្សាបន្ថែមផងដែរ។

អានបន្ថែមទៀត

May. 30th, 2024 • របាយការណ៍ស្រាវជ្រាវ
បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ

ក្នុងឆ្នាំ២០២០នេះ ការដាំដុះបន្លែនៅក្នុងប្រទេសកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែផលិតកម្មក្នុងស្រុកនៅមិនទាន់មានបរិមាណគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុករបស់ខ្លួននៅឡើយ ដែលជាហេតុឱ្យមានការនាំចូលបន្លែលើសពាក់កណ្តាលនៃតម្រូវការរបស់ខ្លួនពីក្រៅប្រទេស។ តាមការសិក្សាស្រាវជ្រាវពីប្រភពផ្សេងៗបានឱ្យដឹងថា ប្រទេសកម្ពុជានាំចូលបន្លែពីក្រៅប្រទេសមានចំនួនប្រមាណជា២០០តោន ទៅ៤០០តោន ក្នុងមួយថ្ងៃៗសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម ថៃ និងចិន ដោយចំណាយថវិកាជាង២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ (រំដួល ចិត្រា, ២០១៧)។ តាមរបាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានបង្ហាញថា  បរិមាណបន្លែដែលផ្គត់ផ្គង់នៅកម្ពុជាមានប្រមាណជិត១លាន តោនក្នុង១ឆ្នាំៗ ដែលក្នុងនោះបរិមាណបន្លែផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមតែ៤៤%ប៉ុណ្ណោះ ចំណែកការនាំចូលមានរហូតដល់៥៦% (Fresh News Asia, ២០១៧) ។ ដោយឡែកនៅរាជធានីភ្នំពេញ បន្លែចំនួន៧០% ជាបន្លែនាំចូលពីប្រទេសថៃ វៀតណាម និង ចិន រីឯបន្លែរបស់ប្រជាកសិករកម្ពុជាមានប្រមាណ៣០% តែប៉ុណ្ណោះ។

អានបន្ថែមទៀត

May. 30th, 2024 • របាយការណ៍ស្រាវជ្រាវ
ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ចកម្ពុជា

កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាតិខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ ហើយបើតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថាប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧.៧% ក្នុងចន្លោះឆ្នាំ១៩៩៥-២០១៨។ អត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោក។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៩ បានកើនឡើងនៅក្នុងរង្វង់៧,១% ដោយមានការចូលរួមពីវិស័យនានាជាច្រើន ដូចជា វិស័យឧស្សាហកម្មប្រមាណ ៣៨,៣% វិស័យសេវាកម្មប្រមាណ ៣៨,១% និងវិស័យកសិកម្មប្រមាណ ១៦% (ហ៊ុន សិរីវឌ្ឍន៍, ២០២០)។ យើងសង្កេតឃើញថា មានកត្តាជាច្រើនបានរួមចំណែកក្នុងការថែរក្សាកំណើនសេដ្ឋកិច្ចកម្ពុជាដែលមានដូចជា កត្តាសុខសន្តិភាព កំណើននៃការវិនិយោគទុនបរទេស ព្រមទាំងការរីកចម្រើននៃវិស័យសេវាកម្ម ឧស្សាហកម្មកាត់ដេរ អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មជាដើម។ ជាមួយនឹងការរីកចម្រើន ព្រមទាំងកិច្ចប្រឹងប្រែងដ៏សកម្មនេះ កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលទាបកម្រិតមធ្យមក្នុងឆ្នាំ២០១៥ និងមានមហិច្ឆតាក្លាយខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ថែមទៀត។

អានបន្ថែមទៀត

May. 30th, 2024 • របាយការណ៍ស្រាវជ្រាវ
សូរ សុធី ហ៊ាង សុចិត្រា
កម្ពុជាក្នុងបរិបទពាណិជ្ជកម្មសេរីកម្ពុជា-ចិន បញ្ហាប្រឈម សក្តានុពលនិងឱកាសសម្រាប់សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាតិខ្ពស់គួរឱ្យកត់សម្គាល់។ បើតាមទិន្នន័យរបស់រាជរដ្ឋាភិបាល ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍអាស៊ីបានបង្ហាញថា មុនពេលកើតមាននូវវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧.៧% ក្នុងចន្លោះឆ្នាំ១៩៩៥-២០១៨។ អត្រាកំណើនប្រចាំឆ្នាំដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេក្នុងពិភពលោក។ ពិតប្រាកដណាស់ ការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជា មានការចូលរួមពីវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្មប្រមាណ ៣៨,៣%, វិស័យសេវាកម្មប្រមាណ ៣៨,១%, និងវិស័យកសិកម្មប្រមាណ ១៦% (ហ៊ុន សិរីវឌ្ឍន៍, ២០២០)។ ជាក់ស្តែង វិស័យពាណិជ្ជកម្មរបស់កម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញនូវការអភិវឌ្ឍក្នុងវិស័យទាំងនេះ ជាពិសេសពាណិជ្ជកម្មផលិតផលឧស្សាហកម្ម និងកសិកម្ម។  ដើម្បីបន្តពង្រឹង និងជំរុញកំណើននៃវិស័យពាណិជ្ជកម្មរបស់ខ្លួន កម្ពុជាបានខិតខំពង្រីកនូវវិសាលភាពនៃពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនជាមួយប្រទេសជិតខាង ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្រមខណ្ឌតំបន់អាស៊ានទាំងមូល។ កាលពីពេលថ្មីៗនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន ដែលកិច្ចព្រមព្រៀងនេះ មានគោលបំណងក្នុងការពង្រីកនូវជញ្ជីងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិនឱ្យមានវិសាលភាពកាន់តែធំជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីប្រទេសចិន កម្ពុជាក៏មានបំណងបន្តការពិភាក្សា និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជាច្រើនផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់ ស៊្វីស កូរ៉េខាងជើង កូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសនានាផ្សេងទៀតក្នុងតំបន់អាស៊ានផងដែរ (Moc, 2015 as cited in Open and Development Cambodia , 2015)។

អានបន្ថែមទៀត

Loading...