មកុដគឺជាគ្រឿងគ្រងមួយដែរសម្រាប់ព្រះមហាក្សត្រខ្មែរ គ្រងក្នុងរាជពិធីផ្សេងៗ។ សម្រាប់ព្រះបាទជ័យវរ្ម័នទី៧ មកុដដែលព្រះអង្គគ្រងមានកំពូលបី។ រូបថតដែលបង្ហាញនេះគឺជាព្រះរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ ឆ្លាក់នៅលើថែខាងលិច ស្លាបខាងជើងនៃប្រាសាទបាយន្ត។ ចម្លាក់នេះបង្ហាញពីព្រះរាជសកម្មភាពរបស់ព្រះអង្គចេញទៅរៀបពិធី «ឥន្ទ្រាភិសេក» បន្ទាប់ពីព្រះអង្គទទួលបានជ័យជំនះ។